កង្វះទឹកមាត់ចំពោះសុនក

21-02-2020 9:57 am 129

កង្វះទឹកមាត់ ឬស្ងួតមាត់ មានន័យថា ទឹកមាត់មានតិចតួចបំផុត ឬមិនអាចបញ្ចេញមកក្រៅបាន ។ ប្រការនេះ វាអាចបណ្តាលមកពី ការប្រើឱសថ Atropin, Belladone, Sodium citrate.. គ្រុនក្តៅខ្លាំង កង្វះជាតិទឹក (Dehydration) ដោយរាក រលាកតម្រងនោម រលាកក្រពេញទឹកមាត់ ឬក្រួសក្នុងក្រពេញទឹកមាត់ ។

ការព្យាបាល ៖ លាងមាត់ជាមួយទឹកធម្មតា ឬសូលុយស្យុងអំបិល ២,៥% វាអាចជួយកាត់បន្ថយអារម្មណ៍ស្ងួតមាត់ ។ ចំពោះកង្វះដោយរាក គប្បីបញ្ចូលទឹកសរីរៈ ទៅក្នុងសារពាង្គកាយ ។

ការប្រើប្រាស់ឱសថ៖ Pilocapin ៥-១០មក្រ ៣ង ក្នុងមួយថ្ងៃ ៕ 

ព័ត៌មានផ្សេងទៀត