អាជ្ញាធរ​ខេត្ដ​​ហ៊ួ​ប៉ី​ប្រកាស​​ឲ្យ​បន្ដ​​បិទទ្វារ​អាជីវកម្ម​​រហូត​ដល់​​ថ្ងៃទី​១១​មីនា​

21-02-2020 9:49 am 241
រូបភាពរោងចក្រដំឡើងរថយន្ដនៅវូហាន

​រដ្ឋាភិបាល​ក្នុង​ខេត្ដ​ហ៊ួ​ប៉ីរ​បស់​ចិន ជា​ខេត្ដ​ផ្ទុះ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​មុនគេ បានចេញ​ការជូនដំណឹង​ថា​រាល់​អាជីវកម្ម​ឬ​មុខ​ជំនួញ​នានា​នៅក្នុង​ខេត្ដ​នឹងត្រូវ​ផ្អាក​បណ្ដោះអាសន្ន​សិន រហូតដល់​ថ្ងៃទី​១១​ខែមីនា​ទើប​អាច​បើក​ដំណើរការ​ជាធម្មតា​វិញ​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​ខេត្ដ​បាន​បញ្ជាក់ថា នឹង​អនុញ្ញាតឲ្យ​ក្រុមហ៊ុននានា​លើកលែង​តែ​ក្រុមហ៊ុនឱ​សថនិង​ឧស្សាហកម្ម​ថាមពល អាច​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​បាន​នៅ​ថ្ងៃទី​២១​កុម្ភៈ​នេះ​។ តែ​យ៉ាងណាមិញ​ខេត្ដ​បានចេញ​ការជូនដំណឹង​ជាថ្មី​ត្រូវ​ពន្យារពេល​មួយរយៈ​ទៀត ដោយសារតែ​ស្ថានការណ៍​ពុំទាន់​ល្អប្រសើរ​ឡើយ ទោះបី​ករណី​ឆ្លង​បាន​ធ្លាក់ចុះ​ក៏ដោយ​។ 

​សូមបញ្ជាក់ថា ខេត្ដ​ហ៊ួ​ប៉ី​គឺជា​បណ្ដុំ​នូវ​ឧស្សាហកម្ម​រថយន្ដ​និង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ភាគច្រើនបំផុត​គឺ​នៅក្នុង​ទីក្រុង​វូ​ហាន​តែម្ដង​។ ការពន្យារពេល​បន្ថែម​ចំពោះ​ប្រតិ​បត្ដិកា​រ​រោងចក្រ នឹង​បង្កឲ្យមាន​ផលប៉ះពាល់​កាន់តែខ្លាំង​ក្នុងនោះ​រួមបញ្ចូល​ក្រុមហ៊ុន​ជាច្រើន​របស់​បរទេស​ផងដែរ​៕

ព័ត៌មានផ្សេងទៀត