កូរ៉េខាងត្បូង​​មាន​ករណី​​ឆ្លង​វីរុស​​កូរ៉ូណា​​៥២​ករណី​ទៀត​​សរុប​កើន​ដល់​​១៥៦​ករណី​

21-02-2020 9:16 am 304
ពលរដ្ឋកូរ៉េខាងត្បូង​នាំគ្នា​ពាក់ម៉ាស់​ការពារវីរុសកូរ៉ូណា

​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ថ្មី​ចំនួន​៥២​ករណី​ទៀត ដែល​ធ្វើឲ្យ​ចំនួន​ឆ្លងស​រុប​ក្នុងប្រទេស​មួយ​នេះ​កើន​ដល់​១៥៦​នាក់ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មា​ន​យ៉ុន​ហា​ប​កូរ៉េខាងត្បូង​។ ការឆ្លង​ចំនួន​៣៩​ករណី​គឺ​ចេញពី​ព្រះវិហារ​គ្រិស្ដ​មួយកន្លែង​ក្នុង​ទីក្រុង Daegu នេះ​បើតាម​ការបញ្ជាក់​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពា​ជំងឺ​កូរ៉េខាងត្បូង​។ ចំណែក​មនុស្ស​ជាង​៨០​នាក់​នៅក្នុង​ព្រះវិហារ​គ្រិស្ដ Shincheonji បាន​ឆ្លង​ពី​ស្ដ្រី​វ័យ​៦១​ឆ្នាំ​ម្នាក់​។ ស្ដ្រី​រូប​នោះមាន​អាការៈ​គ្រុនក្ដៅ​កាលពី​ថ្ងៃទី​១០​កុម្ភៈ ដោយបាន​ចូលទៅក្នុង​ព្រះវិហារ​គ្រិស្ដសាសនា​ចំនួន​៤ មុនពេល​ធ្វើតេស្ដ​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។​

​អភិបាលក្រុង​Daegu​បានចេញ​ការព្រមាន​ដល់​ប្រជាជន​នៅក្នុង​ក្រុង​ប្រមាណ​ជាង​២,៥​លាន​នាក់ មិនត្រូវ​ធ្វើដំណើរ​ចេញ​ក្រៅ​ឡើយ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​។ ចំពោះ​ពលរដ្ឋកូរ៉េខាងត្បូងនៅ​ថ្ងៃទី​ទី​២១​កុម្ភៈ​នេះ ពួកគេ​បាន​ពាក់​ម៉ាស់​ការពារ​ផងដែរ​។ គួរ​បញ្ជាក់ថា កូរ៉េខាងត្បូង​ទើបបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​ថា មាន​មនុស្សម្នា​ក់បាន​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូ​ណានេះ​៕

ព័ត៌មានផ្សេងទៀត