រដ្ឋាភិបាល​សម្រេច​អនុគ្រោះ​ពន្ធ និង​ប្រាក់​ពិន័យ​លើ​យានយន្ត​ដែល​ស្នើ​ផ្ទេរកម្មសិទ្ធិ​

20-02-2020 6:45 pm 675

​ក្រសួង​សេដ្ឋកិច្ច បាន​ចេញ​សេចក្តីប្រកាស ស្តី​ពី​ការអនុគ្រោះ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ចំនួន​៣​ឆ្នាំ ចុងក្រោយ​គឺ​ឆ្នាំ​២០១៧-២០១៩ ដោយ​លើកលែង​ប្រាក់​ពិន័យ ទោសទណ្ឌ លើ​រថយន្ត​ដែល​មិន​បាន​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ពីមុនមក នៅ​ពេល​ម្ចាស់​យានយន្ត​ដាក់​ពាក្យ​ស្នើសុំ​បង់ពន្ធ​ប្រថា​ត្រា​ផ្ទេរ​កម្មសិទ្ធិយន្ត​យន្ត​។ ដោយៈ​សៅ វិសាល​

​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុគ្រោះ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​ប្រាក់​ពិន័យ ចំពោះ​យានយន្ត​ទាំងឡាយណា ដែល​មក​ស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ ពី​ម្ចាស់​ដើម​មក​ឈ្មោះ​របស់​ខ្លួន ដែល​កំពុង​កាន់កាប់​ផ្ទាល់​។ នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​នេះ​។​

​ការសម្រេច​នេះ គឺជា​អនុគ្រោះ​ឲ្យ​បង់ព​ន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ចំនួន​៣​ឆ្នាំ​ចុងក្រោយ ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ រួម​ទាំង​លើកលែង​ប្រាក់​ពិន័យ​ទោសទណ្ឌ​លើ​រថយន្ដ ដែល​មិន​បាន​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ពីមុនមក ដោយ​ម្ចាស់​យានយន្ដ​បាន​ទិញ​លក់​បន្ដ​ដៃ​គ្នា ហើយ​មិន​បាន​ផ្ទេរកម្មសិទ្ធិ​យានយន្ដ ត្រូវ​ទៅ​ផ្ទេរកម្មសិទ្ធិ​យានយន្ដ​តាម​នីតិវិធី និង​បែបបទ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច​សង្កត់ធ្ងន់ថា «​ការអនុគ្រោះ និង​ការលើកលែង​នេះ អនុវត្ដ​ចំពោះតែ​យានយន្ដ ដែល​បាន​ស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ យានយន្ដ​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០»៕

ព័ត៌មានផ្សេងទៀត