មានមតិគាំទ្រនិងមិនគាំទ្រ ចំពោះវិធានការទៅលើស្រ្ដីបង្ហាញកេរ្តិ៍ខ្មាស់ផ្សាយនៅលើបណ្ដាញសង្គម

20-02-2020 4:36 pm 901

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ បានបញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យមើលនិងចាត់វិធានការ រាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួនដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន។

លោក ហ៊ុន សែន ក៏បានព្រមានចាត់វិធានការ ចំពោះអ្នកផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមនានា។ យ៉ាងណាក៏ដោយ ចំពោះវិធានការរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែនខាងលើនេះ គឺមានមតិខ្លះបង្ហាញការគាំទ្រ និងមតិខ្លះទៀតបង្ហាញការមិនគាំទ្រ។

ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានផ្ញើលិខិតចំហមួយជូនលោកហ៊ុន សែន ដើម្បីបង្ហាញការព្រួយបារម្ភចំពោះវិធានការខាងលើនេះ និងមិនគាំទ្រវិធានការនេះឡើយ។ តែសម្រាប់លោកពេជ្រ ស្រស់ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សយុវជនកម្ពុជា បានបង្ហាញការគាំទ្រចំពោះវិធានការ ទៅលើស្រ្ដីបង្ហាញកេរ្តិ៍ខ្មាស់ផ្សាយនៅលើបណ្ដាញសង្គមនានានេះ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍ របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត