កម្ពុជា​៖​​មន្ទីរពិសោធន៍​រ​កវី​រុស​កូរ៉ូណា​របស់​ម៉ាឡេស៊ី​ ​មាន​ភាព​មិនប្រក្រតី​​

20-02-2020 3:51 pm 1304
  ស្តាប់
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​កម្ពុជា​​ថ្ងៃទី​២០ កុម្ភៈ​នេះ ឲ្យថា រហូតដល់​ម៉ោង ៦​ព្រឹក ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០២០ កម្ពុជា​នៅតែ​មិនទាន់​រកឃើញ​វិជ្ជមាន​លើ​អ្នកទេសចរ និង​អ្នក​បំរើកា​ងារ​លើ​នាវា​ទេសចរណ៍​យក្ស Westerdam ដែល​ត្រូវបាន​ធ្វើតេស្ត​ឡើងវិញ​ចំនួន​ជាង ១២០០​នាក់ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ឡើយ ។ 

​បន្ថែម​លើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​កម្ពុជា អះ​អា​ថា ខ្លួន​ក៏បាន​ធ្វើតេស្ត​លើ​ករណី​សង្ស័យ ដែលជា​ជន​ជាតិចិន ជនជាតិខ្មែរ និង​ជនជាតិ​បរទេស​ផ្សេងទៀត ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ចិន និង​ប្រទេសជិតខាង​ផ្សេងទៀត ជាច្រើន ក៏​មិនទាន់​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូរ៉ូណា​នៅឡើយ​ដែរ ក្រៅ​តែ​ជន​ជាតិចិន អាយុ​៦០​ឆ្នាំ មួយ​ករណី​ដំបូង ដែល​គាត់​បាន​ព្យាបាល​ជាសះស្បើយ​រួចហើយ​។​

​ភាគី​កម្ពុជា បញ្ជាក់ថា ការធ្វើ​តេស្ត ខ្លួន​បាន​យ៉ាងសហការ​ជិតស្និទ្ធ​ជាមួយ​អ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយ​សមត្ថភាព និង​ភាពជឿជាក់ ក្នុង​ការបង្ការ និង​ឆ្លើយតប​ជំងឺ​កូរ៉ូណា​វីរុស​។​

​ការណ៍​នេះ ទើប​កម្ពុជា​នៅតែ​មិន​អស់ចិត្ត​លើ​លទ្ធផល​មន្ទីរពិសោធន៍​វិជ្ជមាន​លើ​ស្ត្រី​ជនជាតិ​អាមេរិក​ដោយ​មន្ទីរពិសោធន៍​ប្រទេស​ម៉ាឡេស៊ី ដោយ​កម្ពុជា មើលឃើញថា មាន​ភាពមិនប្រក្រតី ដែល​តំរូវឱ្យមាន​ការធ្វើ​តេស្ត​ឡើងវិញ​តាម​ស្តង់ដា​អន្តរជាតិ Pasteur CAMBODIA, WHO ឬក៏ USCDC ។ 

​យ៉ាងនេះក្តី កម្ពុជា និយាយថា ខ្លួន​នៅតែ​បន្ត​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​នូវ​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយ​សមត្ថភាព និង​ភាពជឿជាក់ ក្នុង​ការបង្ការ និង​ឆ្លើយតប​ជំងឺ​កូរ៉ូណា​វីរុស នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា កន្លងមក ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើតេស្ត​ចំនួន​២​ដង​កាលពី​ថ្ងៃទី​១៥ និង​១៦ ខែ​កុម្ភៈ លើ​ស្ត្រី​ជនជាតិ​អាមេរិក វ័យ​៨៣​ឆ្នាំ ដែល​ចាកចេញ​ពី​កម្ពុជា ហើយ​បញ្ជាក់ថា ស្ត្រី​រូបនេះ​មាន​ផ្ទុកមេរោគ​កូរ៉ូណា​ដែល​កំពុង​ឆ្លងរាលដា​លពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ដែល​មកដល់ពេលនេះ ជំងឺ​នេះ បាន​យក​ជីវិត​មនុស្ស ជា​២០០០​នាក់​ហើយ និង​ករណី​ឆ្លង​រាលដាល កើនឡើង​ដល់​ជាង​៧៥០០០​នាក់​ហើយ នៅលើ​ពិភពលោក​។ ប៉ុន្តែ​ក្នុងចំណោម​អ្នកស្លាប់ និង​អ្នក​ឆ្លង​ទាំងនោះ ភាគច្រើន​លើសលប់ គឺជា​ជន​ជាតិចិន​៕ 

 ពាក្យគន្លឹះ  វីរុសកូរ៉ូណាឬCOVID-19

ព័ត៌មានផ្សេងទៀត