ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​សម្លាប់​មនុស្ស​នៅ​អាល្លឺម៉ង់ ត្រូវបាន​រកឃើញ​ស្លាប់​នៅ​ក្នុងផ្ទះ​

20-02-2020 2:36 pm 486

​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​មនុស្ស នៅ​រង្គសាល​ក្នុងប្រទេស​អាល្លឺម៉ង់ ត្រូវ​បា ន​ប៉ូលិស​រកឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​របស់លោក​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ នៅក្នុង​របាយការណ៍​ប៉ូលិស​បញ្ជាក់ថា សាកសព​២​នាក់ ត្រូវបាន​រកឃើញ​នៅ​ក្នុងផ្ទះ ហើយ​សាកសព​ម្នាក់​ក្នុងចំណោម​សាកសព​ទាំងពីរ ត្រូវបាន​គេ​សង្ស័យថា​ជា​ខ្មាន់កាំភ្លើង​។ ប៉ូលីស​និយាយថា ខ្មាន់កាំភ្លើង​បាន​ធ្វើអត្តឃាត​ខ្លួនឯង​នៅផ្ទះ បន្ទាប់ពី​បាន​រត់គេចខ្លួន ប៉ុន្តែ​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ គឺ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ មិនមាន​ការចង្អុលបង្ហាញ​ថា មាន​ជនសង្ស័យ​ផ្សេងទៀត ពាក់ព័ន្ធ​នៅក្នុង​ការបាញ់ប្រហារ​នោះទេ​។ នេះ​បើតាម​ប៉ូលិស​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​។​

​បើតាម​កាសែត Bild បាន​រាយការណ៍​ថា ជនសង្ស័យ​ជា​ជនជាតិ​អាល្លឺម៉ង់ លោក​មាន​លិខិតអនុញ្ញាត​ប្រើប្រាស់​អាវុធ​។ ប៉ូលិស​បាន​រកឃើញ គ្រាប់រំសេវ​និង​ទស្សនា​ក​វ​ដ្តី​កាំភ្លើង នៅក្នុង​រថយន្ត​របស់​ជនសង្ស័យ​ផងដែរ​។ យ៉ាងណាក៏ដោយ ប៉ូលិស​កំពុង​បន្ត ស៊ើបអង្កេត​លើ​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ជនល្មើស​បន្ថែមទៀត​។​

​គួរ​ជម្រាបជូន​ថា កាលពី​រាត្រី​ថ្ងៃទី​១៩​ខែ​កុម្ភៈ ផ្ទុះ​ករណី​បាញ់ប្រហារ​ចំនួន​២​កន្លែង នៅ​រង្គសាល shisha ក្នុង​ទីក្រុង​Hanau ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ ពី​ទីក្រុង​Frankfurt​ប្រទេស​អាល្លឺម៉ង់​។ ការបាញ់ប្រហារ​នេះ​ដំបូង​បណ្តាលឲ្យ​មនុស្ស​ស្លាប់​៨​នាក់ តែ​ក្រោយមក​មាន​អ្នករងរបួស​ធ្ងន់​បន្ត​ស្លាប់​ម្នាក់ទៀត ដែល​ធ្វើឲ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់​៩​នាក់​៕

ព័ត៌មានផ្សេងទៀត