សិង្ហ​បុរី​៖​​អាជីវកម្ម​នានា​​ប៉ះពាល់​​ដោយសារ​​វីរុស​​កូរ៉ូ​ណា​តែ​សេវា​​ដឹកជញ្ជូន​​បែរ​ផ្ទុះឡើង​

19-02-2020 4:14 pm 167
រូបភាពអ្នកដឹកជញ្ជូន​របស់ក្រុមហ៊ុនGrab

​ពិតណាស់ថា​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូណា ពិតជា​បង្ក​ផលប៉ះពាល់​ដល់​អាជីវកម្ម​មួយចំនួន​ក្នុងប្រទេស​សិង្ហ​បុរី​។ ប៉ុន្ដែ​បើ​និយាយ​ពី​សេវា​ដឹកជញ្ជូន​ទំនិញ​កុម្មង់​(Delivery) ត្រូវបាន​គេ​មើលឃើញថា​បាន​កើនឡើង​ទៅវិញ​។ កើនឡើង​ដោយសារ​តែមាន​មនុស្ស​ភាគច្រើន​ធ្វើការ​នៅផ្ទះ ជំនួស​ឲ្យ​ការធ្វើកា​រនៅការិយាល័យ​ព្រោះ​បារម្ភ​ពី​ការឆ្លង​វីរុស​កូរ៉ូណា​។ 

​នៅពេល​រដ្ឋាភិបាល​សិង្ហ​បុរី​ប្រកាសអាសន្ន​ពី​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃទី​០៧​ខែ​កុម្ភៈ  ក្រសួងសុខាភិបាល​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុននានា​បង្កើតផែ​ន​ការបន្ដ​អាជីវកម្ម ដែល​អនុញ្ញាតឲ្យ​បុគ្គលិក​អាចទាក់ទង​តាម​បណ្ដា​ញ​ទូរគមនាគមន៍ ឬ​បែងចែក​គ្នា​ជា​ក្រុម​ដាច់ដោយឡែក​។ ការណ៍​នេះ​បានធ្វើឲ្យប​ណ្ដា​ក្រុមហ៊ុន​មួយចំនួន ក្នុងនោះ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន ទេសចរណ៍ ក៏ដូចជា​ក្រុមហ៊ុន​លក់រាយ មាន​ការធ្លាក់ចុះ​ក្នុង​មុខ​ជំនួញ​របស់ខ្លួន​។

​យ៉ាងណាមិញ​សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​កុម្មង់​ទៅ​ដាក់​តាម​ផ្ទះ​(Delivery) ហាក់​ដើរ​ខុសពី​ក្រុមហ៊ុន​ដែល​ខាត​ទាំងនោះ​។ ពួកគេ​បែរ​ទទួលបាន​ការប្រើប្រាស់​សេវា​កាន់តែច្រើន ដោយសារ​តែមាន​អតិថិជន​កុម្មង់​ទំនិញ​ពី​ផ្សារ​ទំនើប​ឬ​នៅតាម​ហាង​នានា​តាម​អន​ឡាញ​ច្រើនជាង​មុន ជំនួស​ឲ្យ​ការ​ទៅទិញ​នៅ​ហាង​ដោយផ្ទាល់​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​។ ដូច្នេះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ត្រូវយក​ទំនិញ​ទៅដល់​ផ្ទះ​របស់​អតិថិជន​តែម្ដង​៕

ព័ត៌មានផ្សេងទៀត