ធ្វើការ​ពេលយប់ អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​!

19-02-2020 3:19 pm 271

​ការស្រាវជ្រាវ​ជំងឺមហារីក​អន្តរជាតិ (IARC) ប្រកាស​បញ្ចូល​ការធ្វើការ​នៅ​ពេលយប់ នៅក្នុង​បញ្ជី​ឈ្មោះ​ការងារ ដែល​ប្រឈម​នឹង​ការកើតមាន​ជំងឺមហារីក ដូចជា​ការងារ​ដែល​ត្រូវ​ប៉ះ​ផ្ទាល់​ជាមួយនឹង​កាំរស្មីអ៊ុ​លត្រា​វី​យូ​ឡេ​និង​កាបូន​ខ្មៅ ដែលជា​សារធាតុ​ជ្រលក់​ពណ៌​ដែរ​។ អ្នកស្រាវជ្រាវ​ជប៉ុន ដែល​សិក្សា​ពី​អនាម័យ​បរិស្ថាន អនាម័យ​ក្នុង​កន្លែងធ្វើការ បាន​សង្កេត​និង​តាមដាន​លទ្ធផល​ស្រាវជ្រាវ លើ​ក្រុម​គំរូ​ប្រហែល ១៤,០០០​នាក់ ក្នុង​រយៈពេល​១០​ឆ្នាំ​ឃើញថា បុរស​ដែល​ធ្វើការ​ក្នុងកំឡុងពេល​យូរ នឹង​កើត​មហារីក​ក្រពេញ​ពងស្វាស ច្រើនជាង​បុរស​ដែល​ធ្វើការ​តែ​នៅពេល​ថ្ងៃ​។​

​ស្របពេល​ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវ​ជនជាតិ​ដា​ណឺ​ម៉ាក មកពី​ស្ថាប័ន​ជំងឺមហារីក​ក្នុង​ក្រុង​កូប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ៧,០០០​នាក់ អាយុ​ពី ៣០​ដល់​៥៤​ឆ្នាំ​ឃើញថា អ្នក​ដែល​ធ្វើការ​យប់​យ៉ាងហោចណាស់​៦​ខែ គឺ​មានឱកាស​កាន់តែច្រើន ក្នុង​ការកើត​មហារីក​សុដន់​។ លោកស្ទី​វ៉េន​រកឃើញថា ការធ្វើការ​ពេលយប់​ប្រឈមមុខ​ខ្ពស់​ក្នុង​ការកើត​ជំងឺ​បេះដូង ខណៈដែល​អ្នកស្រាវជ្រាវ​មកពី​មហាវិទ្យាល័យ​មី​ឡាន សិក្សា​លើ​បុរស​ដែលមាន​តួនាទី ជា​អ្នក​បំបែក​លោហៈ​ចេញពី​រ៉ែ ចំនួន​២២​នាក់ ដែល​ធ្វើការ​នៅ​ពេលយប់​។ តាម​ការសង្កេត​ពី​ការធ្វើការ​របស់​បេះដូង មនុស្ស​ទាំងនេះ​ឃើញថា អត្រា​នៃ​ចង្វាក់​បេះដូង និង​ការធ្វើការ​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​ផ្សេងៗ គឺ​ធ្វើការ​ធ្ងន់ធ្ង​នៅពេលដែល​ត្រូវ​ធ្វើការ​យប់​។​

​លោក​រ៉ា​យូ​អេល ហ្វើ​លែន​ប្រធាន​គំរោង​ស្រាវជ្រាវ​ជឿជាក់ថា រាងកាយ​របស់​មនុស្ស​យើង មិនអាច​ទទួល​នូវ​ការងារ​យប់​បានទេ ព្រោះ​វា​ជាហេតុ​ធ្វើឲ្យកើត​ជំងឺ​បេះដូង​។ ផល​អវិជ្ជមាន​នៃ​ការធ្វើការ​ពេលយប់ ធ្វើឲ្យ​កើតមានទាំង​អាការៈ រក​ក្អួតចង្អោរ​និង​មាន​អាស៊ីត​នៅក្នុង​ក្រពះ​ច្រើន ដែល​អាចធ្វើឲ្យ​ឈឺពោះ ហើម​ពោះ រាក​រូស ណាយ​អាហារ ដែល​នេះ​គឺជា​អាការៈ​របស់​មនុស្ស ដែល​គេង​យប់​ជ្រៅ​ស្រាប់​ផង ឬ​អ្នក​ដែល​ធ្វើការ​នៅ​ពេលយប់​៕ ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត