កីឡា​ជាតិ​​លើក​ទី​៣​​នឹង​ធ្វើឡើង​​ពី​ថ្ងៃទី​០៤-១៥​​ខែឧសភា​​ឆ្នាំ​២០២០

19-02-2020 11:59 am 199
ទិដ្ឋភាពនៃព្រឹត្ដិការណ៍កីឡាជាតិកន្លងមក(រូបភាពពីAKP)

​តាម​ការបញ្ជាក់​ពី​លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា​បានឲ្យដឹងថា ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២០ ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាតឲ្យ​រៀបចំហើយ ក្នុង​គោលដៅ​បង្កើន​គុណភាព​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ខាងមុខ​។ ក្រសួង​អប់រំ​នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នេះ​។​

​ចំពោះ​កាលបរិច្ឆេទ​គ្រោង​នឹង​ធ្វើឡើង​ពី​ថ្ងៃទី​០៤​ដល់​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ខេត្ដ​កែប និង​ខេត្ដ​កំពង់ធំ ដោយមាន​ការចូលរួម​ពី​២៥​រាជធានី​-​ខេត្ដ និង​បី​ក្រសួង ក្នុងនោះ​មាន​ក្រសួងមហាផ្ទៃ ក្រសួង​ការពារជាតិ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ចំពោះ​ប្រភេទ​កីឡា​មាន​ចំនួន​៣០​និង​២៨៧​វិញ្ញាសា​។​

​សូម​រម្លឹកថា ការប្រកួត​កីឡា​ជាតិ​ធ្វើឡើង​រាល់​២​ឆ្នាំ​ម្ដង ដោយ​កីឡា​ជាតិ​លើក​ទី​១​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១៦ លើក​ទី​២​ក្នុង​ឆ្នាំ​២០១៨ និង​លើក​ទី​៣​ក្នុង​ឆ្នាំ​២០២០​នេះ​។ គោលដៅ​ធំ​បំផុត​នៃ​ការរៀបចំ​ព្រឹត្ដិការណ៍​កីឡា​ជាតិ ដើម្បី​សម្រួច​បង្កើន​គុណភាព​នៃ​ការរៀបចំ​នានា​ដូចជា​ពិធី​បើក បិទ រួមទាំង​បច្ចេកទេស​នៃ​ប្រភេទ​កីឡា​ផ្សេងៗ​ឲ្យ​កាន់តែ​ខ្លាំងក្លា​៕

 ពាក្យគន្លឹះ  កីឡា​កីឡាជាតិលើកទី៣

ព័ត៌មានផ្សេងទៀត