ខ្សែ​អំបោះ​ពាក់​ជាប់ដៃ ជើង​និង​ក​កុមារ ជា​បណ្តុំ​មេរោគ​ដែល​អាច​បណ្តាលឲ្យមាន​ជំងឺ​

18-02-2020 5:51 pm 490

​លោក​វេជ្ជបណ្ឌិត​ហ៊ាង រតនា​ឯកទេស​ជំងឺ​ទូទៅ​មនុស្ស​ចាស់ កុមារ​និង​ទារក​នៃ​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ បានឲ្យដឹងថា ខ្សែ​អំបោះ​ពាក់​ជាប់ដៃ ជើង​និង​ក​កុមារ ជា​ប្រភព​មេរោគ​ដែល​អាច​បណ្តាលឲ្យមាន​ជំងឺ​ផ្សេងៗ​មួយចំនួន​។ លោក​ថា​ក្នុងចំណោម​កុមារ ដែល​អាណាព្យាបាល​នាំមក​ទទួល​ការពិគ្រោះ​និង​ព្យាបាល​ចំនួន​១០០​នាក់ មាន​ប្រហែល​៩០​នាក់ ដែល​សុទ្ធតែ​មាន​ខ្សែ​អំបោះ ខ្សែ​សី​ម៉ា​ពាក់​ជាប់ដៃ ជើង និង ក ដែល​ខ្សែ​ទាំងនេះ​ជា​បណ្តុំ​មេរោគ​រាប់សិប​មុខ និង​មាន​ចំនួន​រាប់រយ​លាន​មេរោគ​។ កុមារ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ គឺ​ងាយ​ឈឺ​បំផុត ព្រោះ​ឆ្លង​មេរោគ​ទាំងនោះ​តាមរយៈ​ការចាប់​កាន់ និង​បៀម​។ ជា​ញឹកញាប់​បំផុត​ធ្វើឲ្យ​ក្មេងមាន​ជំងឺ រលាក​បំពង់ក រលាក​ផ្លូវដង្ហើម រលាក​ក្រពះ​ពោះវៀន ដោយ​មេរោគ ដែល​ជំងឺ​ទាំងអស់នេះ អាច​នាំឲ្យមាន​ផលវិបាក ដូចជា​ខូច​ដល់​តម្រងនោម ប្រឹស​បេះដូង និង​សន្លាក់​កូនក្មេង​៕ 

 ពាក្យគន្លឹះ  សុខភាពកុមារ

ព័ត៌មានផ្សេងទៀត