កង្វះ​អ័រម៉ូន​Estrogen​ធ្វើឲ្យ​ទំហំ​សុដន់​ថយចុះ​និងស្បែក​ជ្រួញ​

18-02-2020 5:25 pm 534

​អ័រម៉ូន​Estrogen​ជំរុញ​ឲ្យ​កោសិកា fibroblast ផលិត​កូឡា​ជែន​និង elastin ដែល​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សម្រស់​របស់​ស្ត្រី​។ នៅពេល​កម្រិត​នៃ​អ័រម៉ូន​មួយ​នេះ​ថយចុះ ស្នាម​ជ្រីវជ្រួញ​លេចឡើង ទម្រង់​មុខ​តឹង​ណែន​ប្រែជា​ស្រក​មិន​រាបស្មើ ហើយ​ដើមទ្រូង​ប្រែជា​ស្រក​ចុះ ស្វិត យារ​ធ្លាក់​។ កង្វះ​អ័រម៉ូន​Estrogen វា​មិន​ត្រឹមតែ​ប៉ះពាល់​សម្រស់ ស្បែក​ប៉ុណ្ណោះ​ទេ តែ​នៅពេល​កម្រិត​អ័រម៉ូន Estrogen កាន់តែ​ទាប ធ្វើឲ្យ​រាងកាយក៏​មិន​សូវរឹ​ង​មាំ​ដែរ​។​

​ស្ត្រី​អាច​បង្កើន​កម្រិត​អ័រម៉ូន​Estrogen តាមរយៈ​ការ​ទទួលទាន​អាហារ​មួយចំនួន​បន្ថែម​ដូចជា ទឹក​សណ្តែក អង្ករ​សម្រូប បន្លែ​ស្រស់ និង​ផ្លែឈើ​។ អ្នកវិទ្យាសាស្ត្រ​អះអាងថា ផលិតផល​សាច់​អាច​ទៅ​ទប់ស្កាត់​ការផលិត​អ័រម៉ូន​Estrogen ហើយ​នេះ​ជា​មូលហេតុ ដែល​អ្នក​គួរ​កាត់បន្ថយ​ការ​ទទួលទាន ប្រភេទ​ប្រូតេអ៊ីន​នៅក្នុង​សាច់សត្វ ប្រសិនបើ​មានបំណង​បង្កើន​អ័រម៉ូន​ស្ត្រី​មួយ​នេះ​។ ក្រៅពីនោះ​នៅមាន​អាហារ​បំប៉ន និង​ថ្នាំ​បំប៉ន​អ័រម៉ូន ប៉ុន្តែ​ប្រសិនបើ​អ្នក​ជ្រើសរើស​អាហារ​ឬ​ថ្នាំ​បំប៉ន​អ័រម៉ូន គួរ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ មុនពេល​ប្រើប្រាស់ ដើម្បី​ចៀសវាង​ផលប៉ះពាល់​៕

 ពាក្យគន្លឹះ  សម្រស់អ័រម៉ូន

ព័ត៌មានផ្សេងទៀត