ទាហាន​អ៊ីស្រាអែល​​​ចាញ់បោក​​រូបថត​ស្រី​ស្អាត​​តាមពិត​​គេ​លួច​​Hack​ទូរស័ព្ទ​សោះ​

18-02-2020 3:38 pm 323

​ទាហាន​របស់​អ៊ីស្រាអែល​ច្រើន​រូប​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស លួច​វាយប្រហារ​ចូល​ទូរស័ព្ទដៃ​តាមរយៈ​ការ​បង្ហោះ​រូបភាព​ស្ដ្រីក្មេងៗ​ដើម្បី​ទាក់ទាញ​ទាហាន​ទាំងនោះ​។ តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល ទាហាន​ទាំងនោះ​ត្រូវបាន​គេ​ផ្ញើ​រូបភាព​មក​តាម​ទូរស័ព្ទដៃ ជា​រូបភាព​ស្ដ្រីក្មេងៗ​ក្នុងន័យ​ល្បួង​ឲ្យ​ទាញយ​កកម្មវិធី​តាម​ទូរស័ព្ទដៃ ដោយ​ពុំបាន​ដឹងថា​កម្មវិធី​នោះ​អាច​ភ្ជាប់​ដំណើរការ​ជាមួយនឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូន​របស់​ពួកគេ​ឡើយ​។ ប៉ុន្ដែ​យ៉ាងណាមិញ​ករណីនេះ​ក៏ត្រូវ​ដឹង​ទាន់ពេលវេលា ហើយ​ពុំមាន​ព័ត៌មាន​សំខាន់​អ្វី​ត្រូវ​បែកធ្លាយ​ដោយសារតែ​ការវាយប្រហារ​នោះឡើយ​។​

​គួរ​បញ្ជាក់ថា ក្រុម​ហា​ម៉ាស​ដែល​គ្រប់គ្រង​នៅ​តំបន់​កា​ហ្សា គឺជា​សត្រូវ​ស៊ីសាច់ហុតឈាម​ជាមួយ​អ៊ីស្រាអែល​រឿង​ដណ្ដើម​ដែនដី​កាន់កាប់​៕

 ពាក្យគន្លឹះ  ពីនេះពីនោះHackទូរស័ព្ទ

ព័ត៌មានផ្សេងទៀត