លោក​ហ៊ុន សែន​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខណៈ​វៀតណាម​​កំពុង​ផ្ទុះ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​​

18-02-2020 3:04 pm 169

​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បាន​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ក្នុង​ការការពា​រសុខ​ភាព ខណ​:​ដែល​នៅវៀតណាមខាងត្បូង បាន​ផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​។​

​លោក​នាយករដ្ឋមន្ដ្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បានទទួល​ព័ត៌មាន​ថា ជំងឺ​គ្រុនផ្តាសាយ​បក្សី នៅ​ប្រទេស​វៀតណាម បានចាប់ផ្ដើម​ផ្ទុះឡើង​នៅ​ភាគខាងត្បូង​តែម្ដង​។ ​ដូច្នេះ ត្រូវ​ចាប់យក​វិធានការ​ប្រយ័ត្នប្រយែង រឿង​បញ្ហា​ជំងឺ​នេះ វា​ទៅ វា​មក អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ហ្នឹង​ឯង​»​។​

សំឡេង៖

​សូមបញ្ជាក់ថា ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ៕

 

ព័ត៌មានផ្សេងទៀត