លោកហ៊ុនសែនទទួលយកការសម្រេចពីអឺរ៉ុបរឿងEBA តែស្នើឲ្យអឺរ៉ុបទទួលយកការសម្រេចរបស់កម្ពុជាវិញដែរ

18-02-2020 1:34 pm 1291

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានប្រកាសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា រូបលោកទទួលយកនូវការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAពីប្រទេសកម្ពុជា។ ក៏ប៉ុន្តែលោកហ៊ុន សែន បានស្នើទៅគណៈកម្មការអឺរ៉ុបវិញ ឲ្យទទួលយកការសម្រេចផ្សេងៗរបស់កម្ពុជាដែរ។ ការសម្រេចរបស់កម្ពុជានោះ ទំនងជាអ្វីដែលលោកហ៊ុន សែនធ្លាប់បានថ្លែងថា”កម្ពុជាមិនអាចយកឯករាជ្យ និងអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយ និងភាពអនុគ្រោះណាទាំងអស់”។

ជាមួយគ្នានេះលោកហ៊ុន សែន ក៏បានបញ្ជាក់ដែរថា រូបលោកនឹងមិនចេញសេចក្ដីថ្លែងការណ៍ឆ្លើយតប នឹងសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុបនេះទេ ដោយលោកយល់ថាការសម្រេចដក ឬមិនដកគឺអាស្រ័យលើ គណៈកម្មការអឺរ៉ុបប៉ុណ្ណោះ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  លោកហ៊ុនសែនអឺរ៉ុបEBA

ព័ត៌មានផ្សេងទៀត