ល្ហុង​ទុំ ទឹកឃ្មុំ​និង​ក្រូចឆ្មារ រូបមន្ត​សម្រាប់​ស្បែក​មុខមុន​

17-02-2020 6:15 pm 745

​ល្ហុង​ទុំ ទឹកឃ្មុំ​និង​ក្រូចឆ្មារ ជា​រូបមន្ត​ពិសេស​តាមបែប​ធម្មជាតិ​មួយ ដែល​ស័ក្តិសម​សម្រាប់​ស្បែក​មុខមុន​។ ទឹកឃ្មុំ​ជួយ​ចិញ្ចឹម​ស្បែក រីឯ​អង់ស៊ីម​នៅក្នុង​ផ្លែ​ល្ហុង និង​វីតាមីន​C​ក្នុង​ទឹក​ក្រូចឆ្មារ ជួយ​សម្អាត​ស្បែក​និង​បង្រួម​រន្ធ​ញើស​។ វីតាមីន​C​ក៏​ជួយ​ការពារ​ការបំផ្លាញ​ស្បែក​មុខ​ពី​ពន្លឺព្រះអាទិត្យ​ផងដែរ​។ យោងតាម​ភស្តុតាង​ជាក់ស្តែង ទឹក​ក្រូចឆ្មារ​ត្រូវបាន​គេ​និយាយថា មាន​ឥទ្ធិពល​គួរឲ្យភ្ញាក់ផ្អើល ទៅលើ​ស្បែក ដែល​អាចជួយ​សម្លាប់​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​។​

​វិធី​ធ្វើ យក​ចំណិត​ផ្លែ​ល្ហុង​៣​ដុំ​តូចៗ​កិន​ឲ្យ​ម៉ដ្ឋ លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា ទឹកឃ្មុំ​មួយ​ស្លាបព្រា និង​បន្ថែម​ម្សៅ sandalwood មួយ​ស្លាបព្រា រួច​ច្របល់​គ្រឿងផ្សំ​ទាំងនេះ​ឲ្យចូល​គ្នា​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​ឲ្យ​ស្ងួត​ពី​១០​ទៅ​១៥​នាទី​ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អ្នក​គួរតែ​ធ្វើបែបនេះ ឲ្យបាន​៣​ទៅ​៤​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​រង់ចាំ​មើល​លទ្ធផល​។ ត្បិត​វិធី​តាមបែប​ធម្មជាតិ​ត្រូវ​ប្រើពេល​យូរ​ជាង ការប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​ផ្សេងៗ​ដែល​ដាក់លក់​នៅលើ​ទីផ្សារ ប៉ុន្តែ​វា​ផ្តល់ឲ្យ​អ្នក​នូវ​ស្បែក​មុខ​ស្រស់ស្អាត និង​សុវត្ថិភាព​៕

ព័ត៌មានផ្សេងទៀត