លោក​ហ៊ុនសែន​​បញ្ជា​ទៅ​ក្រសួង​ប្រៃសណីយ៍​ឱ្យ​បិទ​ហ្វេ​សប៊ុ​ក​ ដែល​ផ្សាយល​ក់​ផលិត​ផល​បញ្ចេញ​កេរ្តិ៍ខ្មាស​​

17-02-2020 5:20 pm 235

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ជា​អនុប្រធាន​កិត្តិយស «​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​» បាន​សម្តែង​ការ មិន​សប្បាយចិត្ត​នោះ​ចំពោះ​ការផ្សាយ «Live» លក់​ផលិត​ផ ល​តាម​ហ្វេ​ស​ប៊ុ ក​ដែល​បញ្ចេញ អស់​កេរ្តិ៍ខ្មា ស​។  

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឲ្យ​ក្រសួង​ប្រៃ​ស​ណីយ៏ត្រូវ​បិទ​ចំពោះការ Live លក់​ផលិតផលតាម​អន​ឡា​ញ បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​ស្ត្រី ព្រោះ​វា​នាំទៅដល់​ការចាប់រំលោភបំពាន​ផ្លូវភេទលើ​ស្ត្រី ​ក្នុងសង្គមបច្ចុប្បន្ន​» ។​​

​សូមបញ្ជាក់ថា ការបញ្ជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​បាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ ដើម្បី ស្ត្រី នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បន្ទាប់ពី​សង្កេតឃើញថា អ្នកលក់​ផលិតផល​មួយចំនួន​នៅ​តា ម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ពិសេស​ផលិតផល​ថែរក្សា​សម្រស់ ឬ​កែ​សម្ផស្ស​ជាដើម អ្នកលក់​ខ្លះ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ គឺ​ហ៊ាន​បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​មួយចំនួន​ថែមទៀត​ផង​៕


ព័ត៌មានផ្សេងទៀត