ការសម្រេច​ដក​EBA​​ត្រឹមតែ​២០%​​ជា​ទណ្ឌកម្ម ​ឬ​ជា​ឱកាសល្អ​​សម្រាប់​កម្ពុជា​?​

16-02-2020 3:08 pm 819

​ការ​ទន្ទឹង​ចាំមើល​សេចក្តីសម្រេច​របស់​សហ​ភាព​អឺរ៉ុប ទាក់ទង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បាន​លេចចេញ​ជា​រូបរាង​ពិតប្រាកដ​ហើយ ដែលមាន​មជ្ឈដ្ឋាន​ខ្លះ​ស្មាន​ខុស​ស្រឡះ ពោលគឺ​អឺរ៉ុប​សម្រេច​ដក ចំពោះ​ទំនិញ​មួយផ្នែក​ប្រហាក់ប្រហែល​តែ​២០ %​ប៉ុណ្ណោះ​។​

​ជា​ការកត់សម្គាល់ លោក​សម រង្ស៊ី ដែល​អន្ទះសា​ជាងគេ​ក្នុង​ការរង់ចាំ​មើល​ចំណាត់ការ​អឺរ៉ុប ហាក់ដូចជា​បន្ទន់ឥរិយាបថ​ចំពោះ​ការសម្រេច​របស់​អឺរ៉ុប​នេះ ដោយ​លោក​និយាយថា ការសម្រេច​នេះ គឺជា​សំណាងល្អ​ទៅវិញ​ទេ (Blessing in disguise) សម្រាប់ឲ្យ​ប្រទេស​កម្ពុជា​មានឱ​កាសធ្វើកា​រ​កែទម្រង់​ចាំបាច់​ខ្លះៗ ដើម្បីឲ្យ​ឧស្សាហកម្ម​កម្ពុ​ជា ដំណើរការបាន​ដោយ​មិនចាំបាច់​រំពឹង​លើ​ប្រព័ន្ធ EBA​។ ប៉ុន្តែ​លោក​ថា កម្ពុជា​ត្រូវតែ​ដោះស្រាយ​បញ្ហា​ពីរ​យ៉ាង ទី​១- លើកកម្ពស់ លទ្ធភាព​ប្រកួតប្រជែង លើ​ទីផ្សារ​អន្តរជាតិ និង​២- លើកកម្ពស់ ផលិតភាព នៃ​ឧស្សាហកម្ម ដែល​ត្រូវ​ផលិត​ទំនិញ មានគុណ​ភាពល្អ ក្នុងតម្លៃ​ទាប​សមរម្យ ដើម្បី​អាច​ប្រកួតប្រជែង ជាមួយ​ទំនិញ​មកពី​ប្រទេស​ដទៃទៀត ដែល លក់​ដូចគ្នា​លើ​ទីផ្សារ​អន្តរជាតិ​។​

​ចំណែក​លោក​យ៉ង សាំង​កុមារ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច កសិកម្ម និង​ជា​សហ​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​តាមដាន និង​បារម្ភ​ពី​បញ្ហា​EBA​នេះ​ជាងគេ​កន្លងមក ក៏​មិន​យល់​ទាស់​អ្វី​នឹង​ការលើកឡើង​របស់លោក​សម រង្ស៊ី​នេះដែរ​។ លោក​ថា នេះ​ក៏​ជា​តេស្ត​មួយ​សម្រាប់​កម្ពុជា​ផងដែរ​។ ប៉ុន្តែ​លោក​ថា កន្លងមក​រដ្ឋាភិបាល​នៅ​មិនទាន់មាន​កំណែទម្រង់​ច្បាស់លាស់​ដើម្បី​លើកកម្ពស់ លទ្ធភាព​ប្រកួតប្រជែង លើ​ទីផ្សារ​អន្តរជាតិ​នៅឡើយ​ទេ .......

​ចង់​ជ្រាប​ច្បាស់ ខុន ប៊ុន​ថុល មាន​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​លោក​បណ្ឌិត​យ៉ង សាំង​កុមារ ពី​បញ្ហា​នេះ ដូចតទៅ​៖

 ពាក្យគន្លឹះ  បញ្ហាEBA

ព័ត៌មានផ្សេងទៀត