ជប៉ុនផ្តល់សម្ភារៈបរិក្ខារពេទ្យដល់កម្ពុជា

15-02-2020 5:02 pm 637

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជូនរដ្ឋាភិបាលកម្ពុជា នូវសម្ភារៈបរិក្ខារពេទ្យដែលរួមមាន អាវបំពង់៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និងស្រោមដៃ២៤,៤០០គូ ដែលការសម្រេចផ្ដល់សម្ភារៈទាំងនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក។

សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹង ថា សម្ភារៈទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរី ដោយមានការសម្របសម្រួលពីការិយាល័យ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀត នៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ ជាមួយគ្នានេះ ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា៕ 

 

ព័ត៌មានផ្សេងទៀត