ស្រា​បៀរ​អាន់​ឆ័​រនឹង​ចាប់​រង្វាន់​លើក​ទី​១​សម្រាប់​ឆ្នាំ​២០១៩-២០២០ ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​

14-02-2020 3:10 pm 53
នៅ​ថ្ងៃ​អាទិត្យ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រនឹង​រៀបចំ​ការចាប់​រង្វាន់​លើក​ទី​មួយ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៩-២០២០ នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​សម្រាប់​ទទួល​ភ្ញៀវកិត្តិយ​ស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​  

កម្មវិធី Anchor Fun Zone   នឹង​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយ​មាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​ជាច្រើន​រូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា អ្នកនាង មាស សុខ​សោភា លោក ហ្សូ​នូ អ្នកនាង សុគន្ធ​​នីសា និង លោក ឌី​ឌី​។​

កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​សម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០១៩ ដល់ ខែ​កញ្ញា ឆ្នាំ​២០២០​។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​១​នេះ ស្រា​បៀរ​អាន់​ឆ័រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​ទៅ​កាន់​កោះ​បាលី ចំនួន ៥០ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែល​មាន​មហា​សំណាង​។​  

 ​តើ​គូ​ស្វាមីភរិយា​រូប​ណា​ខ្លះ​ជា​ម្ចាស់​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​? 

 

​សូម​កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!! 

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕      ​
 ពាក្យគន្លឹះ  Anchor

ព័ត៌មានផ្សេងទៀត