សហភាព​អឺរ៉ុប​អគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​​ដែល​ឱ្យ​នាវា Westerdam ចូល​ចត​​

14-02-2020 10:48 am 474

​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​នាវា​ទេសចរណ៍ MS Westerdam  ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។​

​បើតាម​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក នៅ​ថ្ងៃទី​១៣ កុម្ភ​: ថា “​ក្រុម​មួយចំនួន​មកពី​ស្ថានទូត នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅក្នុង​ក្រុងព្រះសីហនុ ដើម្បី​ផ្តល់ជំនួយ​ដល់​អ្នកដំណើរ​និង​នាវិក​នៃ​នាវា​ទេសចរណ៍ MS Westerdam​។ នាវា​នេះ​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុង ព្រះសីហនុ​កាលពី​ព្រឹក​មិញ ដែលមាន​មនុស្ស​ចំនួន ២,២៥៧ នាក់​ក្នុងនោះ​មាន​ពលរដ្ឋ​អឺរ៉ុប​ចំនួន​២៦០​នាក់​មកពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២០ ប្រទេស​ផ្សេងគ្នា​”​។ 

​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់ អាជ្ញាធរ​កម្ពុជា​ដែល​បានផ្តល់​សិទ្ធិ​ឱ្យ​នាវា Westerdam ចូល​ចត និង​សូម​សម្តែង​នូវ​ការអាណិតអាសូរ ចំពោះ​អ្នកដំណើរ​និង សមាជិក​នាវិក​នៃ​នាវា​ទាំងអស់ ដោយ​សង្ឃឹមថា​ពួកគាត់ នឹងធ្វើ​មាតុភូមិ និវត្តន៍​ប្រកបដោយ​សុវត្ថិភាព​នាពេល​ឆាប់ៗ​៕

ព័ត៌មានផ្សេងទៀត