អាជ្ញាធរជាតិអប្សរានឹងរៀបចំពិព័រណ៍រូបថត ក្នុងឱកាសខួបលើក ទី២៥ឆ្នាំ

14-02-2020 10:31 am 157

 នៅទីតាំងមុខប្រាសាទអង្គរវត្តនិងព្រះលានជល់ដំរីក្នុងបរិវេណក្រុងអង្គរធំ អាជ្ញាធរជាតិអប្សរានឹងរៀបចំពិព័រណ៍រូបថតស្តីពីសកម្មភាពសមិទ្ធផល និងការងារសំខាន់ៗ ក្នុងឱកាសខួបលើកទី២៥ឆ្នាំ នៃការបង្កើ តអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហាញជូនសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទស្សនាស្វែងយល់បន្ថែមពីការងាររបស់អាជ្ញាធរជាតិអប្សរា។

ការតាំងពិព័រណ៍រូបភាពនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ជាមួយនឹ ងការតាំងពិព័រណ៍រូបភាព អាជ្ញាធរជាតិអប្សរាក៏នឹងបើកការដ្ឋានជួសជុលមួយចំនួនជូនសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទៅទស្សនាសិក្សាស្វែងយល់ដោយផ្ទាល់ពីកិច្ចការអភិរក្ស និងជួសជុលនៅរមណីយដ្ឋានអង្គរ។ ដើម្បីចូលទស្សនាតាមការដ្ឋានខាងលើ សូមពិនិត្យតារាងកម្មវិធីដូចមានភ្ជាប់ជូនមកជាមួយ៕ 

ព័ត៌មានផ្សេងទៀត