ករណីសុនកស៊ីចំណីផ្តេសផ្តាស

14-02-2020 9:15 am 180

ករណីសុនក ស៊ីផ្តេសផ្តាស ឬហៅជាភាសាអង់គ្លេសថា Depraved appetite ។ គេសង្កេតឃើញសុនកទំពារបស់របរ ផ្សេងៗដែលមិនមែនជាចំណី ករណីនេះ កើតឡើងពេលដែលសត្វរលាកក្រពះ ខ្វះអាហារ (អាហារខ្វះរ៉ែនិងវីតាមីន DនិងB) ប៉ុន្តែ ពេលខ្លះ អាស្រ័យប្រភេទសត្វដែរ ។

ឧទាហរណ៍ ជ្រូកស៊ីជម្រៀកកន្ទប ស្បែក ឈើ ថ្ម ឬឧបករណ៍ផ្សេងៗ គឺបណ្តាលមកពីខ្វះផូស្វ័រ ។ បើសិនជាមិនអាចកំណត់ជំងឺបាន គួរផ្តល់វីតាមីនក្រុមB (ពិសេស B1) ឬអង់ស៊ីន ដើម្បីរំញោចការស៊ីចុក ។ ករណីស៊ីផ្តេសផ្តាស គួរផ្តល់អំបិល ម្សៅឆ្អឹង Fe, Co, Cu ៕ 

ព័ត៌មានផ្សេងទៀត