វីរុស​កូរ៉ូណា​​សម្លាប់​​មនុស្ស​​១,៤៨៦​នាក់​​ខណៈ​​ទើប​ស្លាប់​​ម្នាក់​នៅ​ជប៉ុន​

14-02-2020 8:49 am 220
គ្រូពេទ្យ​ចុះទៅពិនិត្យ​អ្នកជំងឺ

​តាម​របាយការណ៍​ពី​អាជ្ញាធរ​សុខាភិបាល​ចិន​ចេញ​នៅ​ថ្ងៃទី​១៤​កុម្ភៈ​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​(COVID-19)​នៅក្នុង​ប្រទេស​ចិនកាលពីថ្ងៃ​ទី១៣កុម្ភៈ មាន​ចំនួន​១,៤៨៣​នាក់ អ្នក​ឆ្លង​សរុប​មាន​៦៤,៦២៧​នាក់​។ ចំពោះ​ចំនួន​មនុស្ស​ស្លាប់​សរុប​ទូទាំង​ពិភពលោក​ដោយសារ​វីរុស​នេះ មាន​ចំនួន​១,៤៨៦​នាក់ គឺ​បូក​បញ្ចូល​អ្នកស្លាប់​នៅ​ហ្វីលីពីន​ម្នាក់ នៅ​ហុងកុង​ម្នាក់ និង​នៅ​ជប៉ុន​ម្នាក់​ទើប​ស្លាប់​កាលពី​ថ្ងៃ​១៣​កុម្ភៈ​។ ចំណែក​ករណី​ឆ្លង​សរុប​ទូទាំង​ពិភពលោក​ចំនួន​៦៥,២១០​នាក់ ហើយ​បច្ចុប្បន្ន​វីរុស​កូរ៉ូណា​កំពុងរីក​រាលដាល​ក្នុងប្រទេស​ចំនួន​២៨​។ ទន្ទឹម​នោះ​ក៏មាន​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​៥,៩៥៤​នាក់​ផងដែរ រីឯ​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​៤,៨២៣​នាក់ និង​អ្នក​ទើប​ស្លាប់មាន​ចំនួន​១១៦​នាក់​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២​កុម្ភៈ​ចំនួន​មនុស្ស​ស្លាប់​និង​ឆ្លង​វីរុស​កូរ៉ូណា បាន​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់មាន គឺ​ស្លាប់​កើន​ជាង​២​ដង​ចំនួន​២៤២​នាក់ និង​អ្នក​ឆ្លង​កើន​ជិត​១០​ដង​ស្មើនឹង​១៤,៨៤០​នាក់​។ ពេលនេះ​ចិន​កំពុង​ពង្រឹក​វិធានការ​បន្ថែម​ដើម្បី​កំណត់រក​អ្នកឆ្លង​វីរុស​កូរ៉ូណា និង​ព្យាបាល​អ្នក​ដែល​បាន​ផ្ទុក​វីរុស​នេះ​យ៉ាង​យកចិត្ដទុកដាក់​បំផុត​៕

 ពាក្យគន្លឹះ  ចិន​ វីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត