អ្នកដំណើរ​ចាប់ផ្តើម​ចេញពី​នាវា​Westerdam​បន្ត​ជិះ​យន្តហោះ​មក​ភ្នំពេញ​

14-02-2020 8:46 am 237

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ​នេះ អ្នកដំណើរ​ចាប់ផ្តើម​ចុះ​ពី​នាវា Westerdam ដើម្បី​ទៅ​ឡើង​យន្តហោះ​នៅ​កងកេង ដើម្បី​បន្ត​ឡើង​យន្តហោះ​ត្រង់​នៅ​ភ្នំពេញ (​ចុះ​ពី​យន្តហោះ​ឡើង​យន្តហោះ  ដោយ​មិន​ចូល​កន្លែង​អង្គុយ​រង់ចាំ ក្នុង​អាកាសយានដ្ឋាន​ឡើយ​)​។ 

​នៅ​ថ្ងៃនេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​អញ្ជើញ​ជួប​ដោយផ្ទាល់ ជាមួយ​អ្នកដំណើរ នៅ​លើ​នាវា​។ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ ការសម្រេចចិត្ត​ទទួលយក​នាវា ទេសចរណ៏​ដ៏​ធំ ដែល​គ្មាន​កន្លែង​ចូល​ចត ឲ្យមក​ចូល​ចត​នៅ​កំពង់ផែ ក្រុងព្រះសីហនុ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ស្ថិតនៅលើ នាវា​អស់​រយៈពេល​១៣​ថ្ងៃ មកហើយ ឲ្យបាន​វិលត្រឡប់​ទៅ​ប្រទេសពួក​គេ​វិញ​ដោយ​សុវត្ថិភាព​។  ​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ជូន​បាច់ផ្កា​មួយម្នាក់ ជា​និមិត្តរូប​នៃ​ការស្វាគមន៍​របស់​ប្រជាជាតិ​កម្ពុជា ចំពោះ​មិត្ត​ជិត​ឆ្ងាយ ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តីស្រលាញ់​១៤ កុម្ភៈ​ផងដែរ​៕

 ពាក្យគន្លឹះ  អ្នកដំណើរនាវាWesterdam

ព័ត៌មានផ្សេងទៀត