សាលាក្រុង​ជូនដំណឹង​ពី​ការកម្ទេច​ចោល​គ្រាប់បែក​នៅ​ភូមិ​កប់​ស្រូវ ខណ្ឌ​ព្រែក​ព្នៅ​

13-02-2020 6:12 pm 122

​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៣:00​នាទី មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា នឹង​ធ្វើ​ការកម្ទេច​ចោល​គ្រាប់បែក​ដែល​រុករក​ឃើញ​ចំនួន​១​គ្រាប់ នៅ​ការដ្ឋាន​ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​ទម្លាក់​ដោយ​យន្តហោះ​MK81​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បានឲ្យ​ដឹង​បន្ថែមថា ដោយ​ពិនិត្យឃើញ​ថា គ្រាប់បែក​នេះ ស្ថិតក្នុង​ស្ថានភាព និង​គុណភាព​អាច​បង្ក​ការផ្ទុះ​បាន ហើយ​មិន​អាច​ដោះ​បន្សាប ដើម្បី​ដឹក​ជញ្ជូន​ចល័ត​បាន មជ្ឈមណ្ឌល​សកម្ម​កំចាត់មីន​កម្ពុជា នឹង​កម្ទេច​ចោល​នៅ​នឹង​កន្លែង​តែម្តង​។​ដូចនេះ​ដើម្បី​រក្សា​សន្តិភាព និង​សុវត្ថិភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ការដ្ឋាន ដែល​ប្រកប​អាជីវកម្ម​ស្ថិតនៅ​ភូមិសាស្ត្រ​តំបន់​ខាងលើ ត្រូវ​ផ្អាក​ការដ្ឋាន​របស់ខ្លួន​ជា​បណ្តោះអាសន្ន ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ខាងលើ កុំ​មាន​ការភ្ញាក់ផ្អើល​នឹង​សម្លេង​កម្ទេចចោល​នេះ​៕

ព័ត៌មានផ្សេងទៀត