ទូត​អាមេរិក​អរគុណ​កម្ពុជានិង​បញ្ជូន​ក្រុមមន្ត្រី​ជួយ​សម្រួល​ពលរដ្ឋ​ខ្លួន​នៅ​លើ​នាវា​

13-02-2020 9:30 am 803

​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ខ្នាត​យក្ស Westerdam ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ បន្ទាប់​ពី​មានការ​បដិសេធ​ពី​ប្រទេស និង​កោះ​ចំនួន​៦​។ 

​លោក Patrick Murphy បានបញ្ជាក់​ថា ខ្លួន​បាន​បញ្ជូន​ក្រុមមន្ត្រី ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្នុង​ការសម្រួល​ដល់​អ្នកទេសចរណ៍ ដែល​ជា​ជនជាតិ​អាមេរិក និង​បាន​សហការ ជាមួយ​ស្ថានទូត​ដ៏​ទៃ​ផ្សេងទៀត ដើម្បី​សម្រួល​ដល់​អ្នកទេសចរណ៍ ជា​ពលរដ្ឋ​របស់​ខ្លួន​ផងដែរ​។​

ព័ត៌មានផ្សេងទៀត