ក្រោយ​ត្រូវ​​​ប្រទេស​​និង​កោះ​​ចំនួន​៦​បដិសេធ​​​នាវា​​Westerdam​ចូល​ចត​នៅ​ព្រះសីហនុ​ហើយ​

13-02-2020 8:25 am 445
រូបភាពពីFreshnews

​នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាមេរិក​«Westerdam» ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​អនុញ្ញាតឲ្យ​ចូលចត​នៅ​កំពង់ផែ​ខេត្ដ​ព្រះសីហនុ បាន​ចូល​ចត​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ​នេះ​។ នាវា​ផ្ទុក​មនុស្ស​សរុប​ជាង​២,២០០​នាក់ ក្នុងនោះ​មាន​អ្នកទេសចរ​ប្រមាណ​១,៤៥៥​នាក់ ហើយ​បុគ្គលិក​បម្រើ​ការប្រមាណ​៨០២​នាក់ ចេញដំណើរ​ពី​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី​០១​ខែកុម្ភៈ​ចូលទៅ​ប្រទេស​ហ្វីលីពីន តែ​ត្រូវ​ហ្វីលីពីន​បដិសេធ​មិនឲ្យ​ចត ព្រោះ​បារម្ភ​ខ្លាច​អ្នកទេសចរ​នៅលើ​នាវា​ផ្ទុក​វីរុស​កូរ៉ូណា​។ ក្រៅពី​អាជ្ញាធរ​ហ្វីលីពីន​អាជ្ញាធរ​ប្រទេស​និង​កោះ​ចំនួន​៥​ទៀត​ក៏​មិន​អនុញ្ញាតឲ្យ​ចូលចត​ដូចគ្នា ទើប​ទីបំផុត​កម្ពុជា​ក៏​អនុញ្ញាតឲ្យ​នា​វា​ចូលចត​នៅ​កំពង់ផែ​ខេត្ដ​ព្រះសីហនុ​។​

​កម្ពុជា​អនុញ្ញាតឲ្យ​នា​វា​ចូលចត​បន្ទាប់ពីមា​ន​ការធានា​ច្បាស់លាស់​ពី​អ្នកគ្រប់គ្រង​នាវា​ថា មនុស្ស​ទាំងអស់​នៅលើ​នាវា​គ្មាន​នរណាម្នាក់​ផ្ទុក​វីរុស​កូរ៉ូណា​(COVID19)​នោះទេ​។ មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ដែរថា នឹង​សម្របសម្រួល​គ្រប់​នីតិវិធី​ទាំង​អស់ទាំង​ការត្រួតពិនិត្យ​សុខភាព​នៅលើ​កប៉ាល់ មិន​យក​ថ្លៃ​ទិដ្ឋាការ និង​សេវា​ផ្សេងៗ​ទៀត ដែល​ទាំងនេះ​បង្ហាញ​ពី​ទឹកចិត្ដដ៏​ប្រពៃ​បំផុ​តរបស់​ប្រមុខ​ដឹកនាំ​កម្ពុជា​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​៕

ព័ត៌មានផ្សេងទៀត