មុខ​ទំនិញ​​ដែល​នឹង​រង​ផលប៉ះ​ពាល់​​ក្រោយ​សហភាពអឺរ៉ុប​​ដក​ផ្នែក​​ខ្លះ​នៃ​EBA

12-02-2020 9:38 pm 10587

​នៅ​ល្ងាច​ថ្ងៃទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ សហភាព​អឺរ៉ុប​(EU)​បាន​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​អ្វី​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ​ឬ​EBA” ចេញពី​ប្រទេស​កម្ពុជា​។ ការដកចេញ​នេះ​ដោយ​សម្អាង​លើ​ហេតុផល ដែល​សហភាព​អឺរ៉ុប​ធ្លាប់​បាន​បញ្ជាក់​មកកាន់​កម្ពុជា​ថា កម្ពុជា​មាន​ការធ្លាក់ចុះ​សិទ្ធិមនុស្ស សិទ្ធិ​ធ្វើ​នយោបាយ សិទ្ធិ​ការងារ និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ ដូច្នេះ​ត្រូវតែ​កែសម្រួល​បញ្ហា​ទាំងអស់​នេះ​ឡើងវិញ បើ​កម្ពុជា​ចង់​រក្សា​ទុក​EBA​។​

​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ដែល​សហភាព​អឺរ៉ុប​បាន​ដក​ពី​កម្ពុជា​នោះ គឺ​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ឬ​ជាង​១​ពាន់​លាន​ដុល្លារ ស្មើនឹង​១​ភាគ​៥​នៃ​ទឹកប្រាក់​សរុប​ដែល​កម្ពុជា​នាំ​ចេញ​ទំនិញ​ប្រចាំ​ឆ្នាំ​ទៅ​អឺរ៉ុប​។ សេចក្ដីសម្រេច​នេះ​នឹង​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ប្រសិនបើ​សភា​អឺរ៉ុប​និង​ក្រុមប្រឹក្សា​អឺរ៉ុប​មិន​ជំទាស់​។​

​ចំពោះ​មុខ​ទំនិញ​ដែល​នឹង​បាត់បង់​EBA​មានដូចជា អំពៅ ប្រដាប់​បំពាក់​នៃ​កែបសេះ និង​បង្ហៀរ​សម្រាប់​គ្រប់គ្រង​សត្វ​ទាំងអស់ ធ្វើ​ពី​វត្ថុ​ធាតុ​គ្រប់​ប្រភេទ​។ ក្រៅពីនេះ​មាន ហិប វ៉ា​លី និង​ប្រអប់​ដាក់​គ្រឿងសម្អាង វ៉ា​លី​សម្រាប់​អ្នកជំនួញ  កាតា​ប​សិស្ស ស្រោម​ដាក់​វ៉ែនតា សម្លៀក​បំពាក់  គ្រឿង​បន្ទាប់បន្សំ​ធ្វើ​ពី​ស្បែក​ធម្មជាតិ ឬ​ស្បែក​ផ្សំ ស្បែកជើង ស្រោមជើង​ជាដើម​។​

​សូម​មើល​តារាង​មុខទំនិញ​ខាងក្រោម​៖

 

 ពាក្យគន្លឹះ  សហភាពអឺរ៉ុបកម្ពុជាEBA

ព័ត៌មានផ្សេងទៀត