WHO៖​​វ៉ាក់សាំង​​ប្រឆាំង​​វីរុស​​កូរ៉ូណា​​អាច​នឹងមាន​​ក្នុងរយៈពេល​​១៨​ខែ​ទៀត​

12-02-2020 11:37 am 268
គ្រូពេទ្យ​កំពុងពិសោធរកវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា

​វីរុស​កូរ៉ូណា​នៅតែ​បន្ដសម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​ក្នុងប្រទេ​ស​ចិន ខណៈ​អ្នក​ឆ្លង​វិញ​ក៏​នៅតែមាន​រៀងរាល់ថ្ងៃ​ដែរ​។ បច្ចុប្បន្ននេះ​វីរុស​កូរ៉ូ​ណាបាន​ឆ្លង​រាលដាល​ដល់​ប្រទេស​និង​តំបន់​ចំនួន​២៨​ហើយ​ទូទាំង​ពិភពលោក​។ ក្នុងនោះ​ប្រទេស​ចិន​ជា​ប្រភព​ផ្ទុះ​វីរុស​កូរ៉ូណា​ដំបូង​គេ​នៅ​ទីក្រុង​វូ​ហាន​ខេត្ដ​ហ៊ូ​ប៉ី រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។ ការព្រួយបារម្ភ​កំពុង​កើតមានឡើង​ដោយសារតែ​ពុំទាន់​អាច​ទប់ស្កាត់​ការឆ្លង​រាលដាល​បាន ដ្បិត​អាច​ព្យាបាល​ជាសះស្បើយ​ខ្លះ​ក៏ដោយ​។​

​បើតាម​ការបញ្ជាក់​ពី​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(WHO) ក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​កាលពី​ថ្ងៃ​អង្គារ លោក​Tedros Adhanom Ghebreyesus​និយាយថា វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​នេះ​អាច​នឹងមាន​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​១៨​ខែ​ទៀត​។ ដូច្នេះ​ពេលនេះ​ត្រូវតែ​ធ្វើ​គ្រប់យ៉ាង​ប្រើប្រាស់​អ្វីដែល​មាន​សព្វថ្ងៃ​សិន​ក្នុង​ការប្រយុទ្ធប្រឆាំង​៕

ព័ត៌មានផ្សេងទៀត