ព្រោះ​​វីរុស​​កូរ៉ូណា​​កូរ៉េខាងត្បូង​​និង​អ៊ីស្រាអែល​​ឲ្យ​ពលរដ្ឋ​ផ្អាក​​ធ្វើដំណើរ​​ទៅ​សិង្ហ​បុរី​

11-02-2020 5:59 pm 436
មនុស្សកំពុងឈរកម្សាន្ដនៅសិង្ហបុរី

​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​អ៊ីស្រាអែល បាន​ប្រកាសប្រាប់​ពលរដ្ឋ​ខ្លួន​ឲ្យ​ពន្យារពេល​ធ្វើដំណើរ​ទៅកា​ន់​ប្រទេស​សិង្ហ​បុរី​សិន ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ខណៈដែល​ឥណ្ឌូនេស៊ី​និង​កោះ​តៃវ៉ាន់​បានប្រកាសឲ្យ​ប្រុងប្រយ័ត្ន​នៅពេល​ធ្វើដំណើរ​ទៅ​ប្រទេ​ស​ដែន​កោះ​នេះ​។ ការប្រកាស​ណែនាំ​ដូច្នេះ​ក៏ត្រូវ​បានចេញ​ដោយ​ប្រទេស​គុយ​វ៉ែត​និង​កាតា​ផងដែរ សម្រាប់​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ក្រោយ​សិង្ហ​បុរី​កើនឡើង​ករណី​ឆ្លង​វីរុស​កូរ៉ូណា​។ គិត​ត្រឹម​ថ្ងៃទី​១០​កុម្ភៈ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​នៅ​សិង្ហ​បុរី​កើន​ដល់​៤៥​នាក់​។ ចំពោះ​សិង្ហ​បុរី​បាន​ឆ្លើយតប​ថា ខ្លួន​មើលមិនឃើញ​ថា​មាន​ហេតុផល​អ្វី​ត្រូវ​ណែនាំ​មិនឲ្យ​ធ្វើដំណើ​រមក​សិង្ហបុរី​ឡើយ​។ សិង្ហ​បុរី​ក៏បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការឆ្លង​។​

​គួរ​បញ្ជាក់ថា ក្រៅពី​ប្រទេស​សិង្ហ​បុរី​កូរ៉េខាងត្បូង​បាន​ណែនាំ​ពលរដ្ឋ​ខ្លួន​ត្រូវ​ចៀសវាង​ការធ្វើដំណើរ​ទៅ​ចិន ម៉ាឡេស៊ី ថៃ វៀតណាម ជប៉ុន និង​តៃវ៉ាន់​ថែមទៀត​។ ចំណែក​អ៊ីស្រាអែល​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន​និយាយថា គួរតែ​ពិចារណា​សម្រាប់​ការធ្វើដំណើរ​ទៅ​ថៃ កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ ម៉ា​កាវ និង​ហុងកុង ក្រៅតែពី​សិង្ហ​បុរី​៕

ព័ត៌មានផ្សេងទៀត