លោកហ៊ុនសែន៖កម្ពុជាមិនអាចយកអធិបតេយ្យជាតិទៅដោះដូរជាមួយភាពអនុគ្រោះណាទាំងអស់

11-02-2020 3:17 pm 716

មុនពេលសហភាពអឺរ៉ុបសម្រេចដក ឬមិនប្រព័ន្ធអនុគ្រោះពន្ធEBAមួយថ្ងៃ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានប្រកាសជាថ្មីថាប្រទេសកម្ពុជាមិនអាចយកឯករាជ្យ និងអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយ និងភាពអនុគ្រោះណាទាំងអស់។

លោកហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២នៅថ្ងៃអង្គារនេះថា ចំពោះការសម្រេចរបស់សហភាពអឺរ៉ុប ទៅលើប្រព័ន្ធអនុគ្រោះពន្ធEBA គឺរូបលោកមិនធ្វើសេចក្ដីថ្លែងការណ៍ណាមួយ ដែលស្នើឲ្យសហភាពអឺរ៉ុបទុកប្រព័ន្ធអនុគ្រោះពន្ធEBAនោះទេ។

យ៉ាងណាក៏ដោយលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានលើកឡើងថា ចំពោះការគោរពលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា កែលម្អស្ថានភាពនយោបាយឲ្យមានភាពល្អប្រសើរវិញនោះ មិនមែនជាការយកឯករាជ្យ និងអធិបតេយ្យជាតិទៅដោះដូរដើម្បីបានភាពអនុគ្រោះពន្ធនោះឡើយ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត