អាហារ​ជួយ​កាត់បន្ថយ​ទម្ងន់​

11-02-2020 12:20 pm 220

​ពុំមាន​នារី​សម័យថ្មី​ណា​ម្នាក់ ចង់បាន​រូបរាង​ធាត់​នោះឡើយ ហើយ​ពួកគេ​បាន​ស្វះស្វែង​រក​វិធី​សម្រក​ទម្ងន់​ខុសៗ​គ្នា ដោយ​ខ្លះ​ហាត់ប្រាណ ខ្លះ​បង្អត់បាយ និង​ខ្លះទៀត​ប្រើប្រាស់​ថ្នាំ​សម្រក ឬ​វិធី​ផ្សេងៗ ដែល​អាចជួយ​ការ​សម្រក​ទម្ងន់​របស់​ពួកគេ ទទួលបាន​ជោគជ័យ​។ នារីៗ​មួយចំនួន​បានជ្រើសរើស​យក​ការ​ហាត់ប្រាណ ដើម្បីឲ្យ​ស្រកតាម​បែប​ធម្មជាតិ​។ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ ប្រសិនបើ​មិន​រៀបចំ​របប​អាហារ​ឲ្យបាន​ត្រឹមត្រូវ​ទេ ផែនការ​សម្រក​នេះ​នឹងត្រូវ​បរាជ័យ​។ អ្នក​អាច​ហាត់ប្រាណ ផ្គួប​ផ្សំ​នឹង​ការបន្ថយ​ទទួលទាន​អាហារ​ដែល​ធ្វើឲ្យ​ធាត់ ហើយ​ងាក​មក​បរិភោគ​អាហារ​ប្រភេទ​ខាងក្រោម​ជំនួស ៖

​សូកូឡា​ឬ​នំឃុក​គី (Cooky) ៖ ទទួលទាន​ទ្រាប់​ពោះ​មុនពេល​ទទួលទាន​អាហារ​ជា​ប្រចាំថ្ងៃ​ទាំងបី​ពេល ពីព្រោះ​វា​អាចជួយ​ឲ្យ​ឆាប់​ឆ្អែត ហើយ​ធ្វើឲ្យ​ការទទួលទាន​អាហារ​នៃពេល​នីមួយៗ​បាន​តិច​។​

​សណ្តែក ៖ ក្រុម​ពួក​សណ្តែក​មួយ​ភាគ​ធំ មាន​សារជាតិ​អាចជួយ​រម្ងាប់​អ័រម៉ូន​ប្រភេទ​ធ្វើឲ្យ​រាងកាយ​ស្រែកឃ្លាន​អាហារ​ម្យ៉ាង​ឈ្មោះ Cholecystokinin (CKK)​។ ការ​ទទួលទាន​អាហារ​សណ្តែក ពិសេស សណ្តែក​មានឈ្មោះ Pinenate និង​អាល់ម៉ង់ (almond) នៅ​អាចជួយ​រាំងស្ទះ​ការ​ស្រូប​ទាញ​សារជាតិ​ខ្លាញ់​ក្នុង​រាងកាយ ដែលមាន​ចំណែក​ធំ​ក្នុងការ​បញ្ចុះទម្ងន់​។​

​ផ្លែ​ប៉ោម ៖ ផ្លែ​ប៉ោម​មួយ​ផ្លែ​ផ្តល់​ថាមពល​ខ្ពស់ជាង​ផ្លែ​ទំពាំងបាយជូ​រ និង​ផ្លែក្រូច​ទៅទៀត ដែល​ថាមពល​ទាំងនេះ ជំរុញឲ្យមាន​អាម្មណ៍​ឆាប់​ឆ្អែត និង​ឆ្អែត​ថេរ​បានយូរ​។​

​អាហារ​ក្តៅៗ ៖ សីតុណ្ហភាព​អាហារ​ដែល​ខ្ពស់ នឹង​ជួយ​ធ្វើឲ្យ​ការស្រេកឃ្លាន​អាហារ​ថយចុះ​តិច និង​បើសិន​បានចិបតែ​ពណ៌​បៃតង​បន្តិចបន្តួ​ចចូល​ក្នុងពោះ​ផង នឹង​ជួយ​ជំរុញ​ឲ្យ​ចលនាការ​ដុតបំផ្លាញ​អាហារ ក្នុង​រាងកាយ​កាន់តែ​ប្រសើរឡើង​៕ ប្រភព​៖antkh

ព័ត៌មានផ្សេងទៀត