ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ឲ្យចៀសវាងការធ្វើដំណើរ ទៅកាន់តំបន់ចំនួន៥ ក្នុងប្រទេសនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺបង្កដោយវីរ៉ុសកូរ៉ូណា ខណៈប្រទេសនេះ បានឆ្លងយ៉ាងរហ័ស ដោយគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ មានអ្នកផ្ទុកជំងឺនេះ២៧នាក់។
តំបន់ទាំង៥ របស់ប្រទេសកូរ៉េដែលកំពុងឆ្លងវីរុសកូរ៉ូណាថ្មីនេះ រួមមានទី១៖ តំបន់ Jeju do (064), ទី២៖ Daegu (053), ទី៣៖ តំបន់ Kwangju (062), ទី៤៖ តំបន់ Seoul (02) និងទី៥៖ តំបន់ Incheon (0320៕