​បុរស​ជនជាតិ​ហូ​ឡង់​ម្នាក់ទៀតនៅ​ខេត្ត​ព្រះសីហនុ កំពុង​សង្ស័យ​កើត​វី​រ៉ុស​កូរ៉ូណា​

11-02-2020 9:38 am 8961

​បន្ទាប់ពី​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ ដែល​កើត​ជំងឺ​បង្កដោយ​វី​រ៉ុស​កូរ៉ូណា ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ មាន​បុរស​ជនជាតិ​ហូឡង់​ម្នាក់ទៀត ត្រូវបាន​ដាក់​ក្នុង​ការសង្ស័យ និង​ធ្វើ​រោគ​វិនិច្ឆ័យ ពី​វី​រ៉ុស​កូរ៉ូណា  បន្ទាប់ពី​មាន​អាការៈ​ក្តៅខ្លួន​។ ​ទេសចរជនជាតិ​ហូ​ឡង់​រូបនេះ ត្រូវបាន​ដាក់​នៅក្នុង​បន្ទប់​ដាច់ដោយឡែក ដើម្បី​រង់ចាំ​មើល​លទ្ធផល នៃ​ការធ្វើ​រោគ​វិនិច្ឆ័យ​។​

​នេះ​បើ​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​២ និង​លេខ​២២ នា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​នេះ​៕

ព័ត៌មានផ្សេងទៀត