កម្ពុជាមិនអាចយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាមួយឡើយ

11-02-2020 9:29 am 483

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មី ថា កម្ពុជាមិនអាចយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាមួយនោះឡើយ។ ការបញ្ជាក់ជាថ្មីនេះ គ្រាដែលសហភាពអឺរ៉ុប នឹងសម្រេចជាចុងក្រោយនៅថ្ងៃទី១២ ខែកុម្ភៈ ថាតើនឹងបន្តផ្ដល់ភាពអនុគ្រោះពន្ធEBA ឬមិនបន្តឲ្យដល់កម្ពុជា។

ការបញ្ជាក់ជាថ្មីនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ គ្រាដែលលោកហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង៧២គីឡូម៉ែត្រ៕ 

 

ព័ត៌មានផ្សេងទៀត