ក្រសួង​អប់រំ​នឹង​ចាត់វិធានការ​ចំពោះ​គ្រូបង្រៀន​ដែល​យក​លុយ​ពី​សិស្ស​

10-02-2020 3:10 pm 844

​លោក​ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើង​ថា ក្រសួង​នឹង​ចាត់វិធានការ​ជា​បន្តបន្ទាប់ ចំពោះ​គ្រូបង្រៀន​រូប​ណា ដែល​ប្រមូល​លុយ​ពី​សិស្ស ទោះបីជា​ក្រោម​ហេតុផល​ណាមួយ​ក៏ដោយ​។​លោក​បន្ថែមថា ជា​គោលការណ៍​ក្រសួង​អប់រំ មិន​អនុញ្ញាត​ឲ្យ​យក​ថ្លៃ​សិក្សា ពី​សិស្ស​នោះទេ​...

​សំឡេង​លោក​ឌី ខាំ​បូ​លី​៖

​សូម​ជម្រាប​ជូន​ដែរ​ថា លោក​ឌី ខាំ​បូ​លី បានលើកឡើង​ដូចនេះ នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​«​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​អប់រំ » នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ​៕

 

 

ព័ត៌មានផ្សេងទៀត