មហារីក​សុដន់ ជំងឺ​សម្លាប់​ស្ត្រី​ច្រើន​បំផុត​

10-02-2020 2:56 pm 159

​មហារីក​សុដន់ បាន​ហក់​មកឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ដែល​ជាជំងឺសម្លាប់​មនុស្ស​ស្រី​ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​សុខ សុធា​ដែលមាន​ឯកទេស​ផ្នែក​ជំងឺមហារីក​និង​ឈាម នៃ​គ្លីនិក​មហារីក​ច​ក្រា និង​ជា​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល មហារីក​ច​ក្រា ដោយ​យោងទៅលើ​ការសិក្សា​នៅ​ឆ្នាំ​២០១៨ ដោយ​អង្គការ​សុខភាព​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត​ដែល​មានបទពិសោធន៍​លើ​ផ្នែក​ជំងឺមហារីក​ជិត​២០​ឆ្នាំ​រូបនេះ បាន​លើកឡើងថា ស្ត្រី​ដែល​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​សុដន់ មានដូចជា​ស្ត្រី​ឆាប់​មាន​រដូវ​នៅ​វ័យក្មេង​ពេក​, ស្ត្រី​ក្រ​អស់​រដូវ​ពេក​, ស្ត្រី​ដែល​ប្រើប្រាស់​ថ្នាំ​ពន្យា​រដូវ​ដើម្បី​បង្កើតឲ្យមាន​រដូវ​សិប្បនិមិត្ត​, ស្ត្រី​មិន​ដែលមាន​ផ្ទៃពោះ​ទាល់តែសោះ និង​កត្តា​ដំណពូជ​។​

​តើ​រោគសញ្ញា​នៃ​ជំងឺមហារីក​សុដន់​មាន​អ្វីខ្លះ​? តើ​ធ្វើ​ដូចម្តេច​ដើម្បី​ចៀសវាង​ការកើត​ជំងឺមហារីក​ដ៏​កាច​សាហាវ​មួយ​នេះ​? សូម​ស្តាប់​ការពន្យល់​របស់លោក​បណ្ឌិតសុខ សុធា​ដែលមាន​ឯកទេស​ផ្នែក​ជំងឺមហារីក​និង​ឈាម នៃ​គ្លីនិក​មហារីក​ច​ក្រា និង​ជា​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​មហារីក ច​ក្រា តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​អ៊ុន សុខ​ឡានៅក្នុងវីដេអូខាងលើ៖

ព័ត៌មានផ្សេងទៀត