លោក​ហេង សួរ បង្ហើប​ថានឹង​​មាន​រោងចក្រ​មួយចំនួន​បិទទ្វារ​ដោយសារ​វី​រ៉ុស​កូរ៉ូណា​

10-02-2020 11:05 am 5071

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បង្ហើប​នៅលើ​ប្រ័ពន្ធ​តេ​លេក្រា​ម កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​ថា នៅក្នុង​ខែ​មីនា​ខាងមុខ អាច​នឹង​មាន​រោងចក្រ​កាត់ដេរ​មួយ​ចំនួន នៅ​កម្ពុជា ព្យួរ​ការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ពីព្រោះ​លែង​មាន​ការបញ្ជូន​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ចេញពី​ប្រទេស​ចិន ចាប់តាំងពី​ប្រទេស​នេះ បាន​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា មិនមែន​មកពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ​។​

​យ៉ាងណាមិញ អ្នកសារព័ត៌មាន​វិទ្យុ​វា​យោ បាន​ព្យាយាម​ទាក់ទង​លោក​ហេង សួរ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម ពី​តួលេខ​រោងចក្រ ដែល​អាច​នឹង​បិទទ្វារ​មួយរយៈ និង​ផលប៉ះពាល់​ដល់​កម្មករ​-​កម្មការិនី ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ចុច​បិទ​មិន​ទទួល​៕

ព័ត៌មានផ្សេងទៀត