វីរុស​កូរ៉ូណា​​សម្លាប់​មនុស្ស​ជាង​៩០០​នាក់​​ឆ្លង​សរុប​​ជាង​៤០,៥០០​នាក់​

10-02-2020 8:40 am 365
គ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ​អ្នកជំងឺផ្ទុកវីរុសកូរ៉ូណា

​តាម​របាយការណ៍​ធ្វើ​បច្ចុប្បន្នភាព​របស់​គណៈ​កម្មា​ធិ​ការ​សុខាភិបាល​ចិនច​ញ​នៅ​ថ្ងៃទី​១០​កុម្ភៈ​នេះ​បានឲ្យដឹងថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណាគិ​តត្រឹម​ថ្ងៃទី​០៩​កុម្ភៈ មាន​ចំនួន​៩១០​នាក់ ក្នុងនោះ​នៅ​ចិន​មាន​៩០៨​នាក់ នៅ​ហ្វីលីពីន​ម្នាក់​និង​នៅ​ហុងកុង​ម្នាក់​។ ចំពោះ​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​៣,០៦២​នាក់ សរុប​ការឆ្លង​នៅក្នុង​ប្រទេស​ចិន​មាន​ចំនួន​៤០,១៧១​នាក់ និង​ការឆ្លង​រាលដាល​ទូទាំង​ពិភពលោក​មាន​សរុប​៤០,៥៥៤​នាក់​។ អ្នកជំងឺ​ទើប​ស្លាប់​កាលពី​ថ្ងៃទី​០៩​កុម្ភៈ​មាន​ចំនួន​៩៧​នាក់ ហើយ​អ្នកជំងឺ​ចំនួន​៣,៣៤២​នាក់​បាន​ជាសះស្បើយ​។​

​ចំនួន​មនុស្ស​ស្លាប់​ជាង​៩០០​នាក់​ដោយសារ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​វីរុស​កូរ៉ូ​ណានេះ បំណែក​កំណត់ត្រា​ជំងឺ​សារ​(SARS)​ដែល​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០០២-២០០៣ បានសម្លាប់​មនុស្ស​ទូទាំង​ពិភពលោក​ជិត​៨០០​នាក់​។ ពេលនេះ​ចិន​កំពុងតែ​ខ្នះខ្នែង​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូរ៉ូណា និង​ព្យាបាល​អ្នក​ផ្ទុក​វីរុស​នេះ​យ៉ាង​យកចិត្ដទុកដាក់​បំផុត​៕ 

ព័ត៌មានផ្សេងទៀត