សាច់​ក្រហម បង្កើន​អត្រា​ប្រឈម​នឹង​ជំងឺមហារីក​

09-02-2020 5:37 pm 318

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ Dumn Human Nutrition Unit និង​សាកលវិទ្យាល័យ Open University បានធ្វើ​ការប្រៀបធៀប​អាហារ​សាច់​ក្រហម និង​អាហារ​ប្រភេទ​បន្លែ រកឃើញថា អាហារ​សាច់​ក្រហម មាន​ការពាក់ព័ន្ធ​នឹង​អត្រា រង​ការខូចខាត DNA របស់​រាងកាយ​កម្រិត​ខ្ពស់​។ ខូចខាត DNA ដោយសារតែ​វត្តមាន​របស់​សារធាតុ​ម្យ៉ាង ហៅថា​សមាសធាតុ N-nitr Compounds ដែលមាន​នៅក្នុង​ពោះវៀន បន្ទាប់ពី​ការ​ទទួលទាន សាច់​ក្រហម ដោយ​សមាសធាតុ​នេះ បាន​រួមជាមួយ DNA ហើយ​បំលាស់​ខ្លួនឯង ទៅជា​សារធាតុ​គ្រោះថ្នាក់ ដែល​អាចមាន​លក្ខណៈ ដូចជា​មហារីក​។ នេះ​បើតាម​ប្រភព BBC ដែល​បាន​យោងតាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ បោះពុម្ពផ្សាយ ក្នុង​ព្រឹត្តិបត្រ Cancer Research​។ 

​សាស្ត្រាចារ្យ David Shuker ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ Open University បាន​មានប្រសាសន៍ថា "​ការរកឃើញ​នូវ​លក្ខណៈ រួមគ្នា​ទាំងនេះ ធ្វើឲ្យ​យើង​ដឹងអំ​ពីការ ពាក់ព័ន្ធ​រវាង​ការ​ទទួលទាន​សាច់​ក្រហម ទៅនឹង​ការកើនឡើង​នៃ អត្រា​ប្រឈម​នឹង​មហារីក​ពោះវៀន និង​អាច​ផ្តល់ឲ្យ​យើង​ដឹងពី វិធី​ដែល​អាច​បំលាស់ប្តូរ​ការពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​"។ យ៉ាងណាក៏ដោយ មិនមែនហាមឃាត់មិនឲ្យទទួលទានសាច់ក្រហមទាំងស្រុងនោះទេ ប៉ុន្តែគួរទទួលទានក្នុងបរិមាណតិចតួច និងមិនគួរញឹកញាប់ពេក៕ ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត