អ្នកជំនាញ​៖​​ពេល​មាន​EBA​​ពិបាក​ប្រកួត​ជាមួយ​វៀតណាម​ទៅហើយ​ ចុះ​ទម្រាំ​បាត់​​EBA​ទៀត​?​

09-02-2020 3:47 pm 3003

​បញ្ហា​EBA​នៅតែ​បង្កើន​ការព្រួយបារម្ភ​ជាខ្លាំង​សម្រាប់​អ្នកជំនាញ និង​អ្នកតាមដាន ខណៈ​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ការសម្រេច​ថា​ដក ឬ​មិន​ដក របស់​សហគមន៍​អឺរ៉ុប នឹងត្រូវ​បង្ហើប​ឲ្យដឹង​។​

​អ្នកជំនាញ​សេដ្ឋកិច្ច និង​ជា​សហ​ស្ថាបនិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​តែ​បារម្ភ និង​តាមដាន​រឿង​EBA​នេះ​កន្លងមក គឺ​លោក​បណ្ឌិត​យ៉ង សាំង​កុមារ ទស្សន៍ទាយ​ថា ករណី​EBA​នេះ គឺ​អឺរ៉ុប​អាច​នឹង​ដក​ខ្លះ​រក្សាទុក​ខ្លះ​។ តែ​យ៉ាងណា​លោក​ថា កម្ពុជា នឹង​កាន់តែ​ពិបាក​ប្រកួត​ជាមួយ​ប្រទេស​វៀតណាម ដោយ​លោក​មើលឃើញថា កាល​យើង​នៅមាន​EBA ក៏​គង់​ពិបាក​ប្រកួត​ជាមួយ​វៀតណាម​ក្នុង​ទីផ្សារ​អឺរ៉ុប ចុះ​ទម្រាំ យើង​បាត់​ប្រព័ន្ធ​អនុគ្រោះ​នេះ​ទាំងស្រុង ឬ​បាត់​ខ្លះ​ក៏ដោយចុះ ប៉ុន្តែ វៀតណាម​ទើបនឹង​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប ដែល​អនុញ្ញាតឲ្យ​វៀតណាម នាំ​ទំនិញ​សព្វ​មុខ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​មិនមាន​ការបង់ពន្ធ​? ....

​ចំណែក​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោក​រ៉ុង ឈុន យល់ថា អឺរ៉ុប​អាច​នឹង​ដក​EBA​នេះ​ទាំងស្រុង​ពី​កម្ពុជា ពីព្រោះថា កម្ពុជា​មិន​គោរព​លក្ខខណ្ឌ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។​លោក​ថា ការណ៍​នេះ បង្ក​ការប៉ះពាល់​ដោយផ្ទាល់​ដល់​កម្មករ​រាប់សែន​នាក់ ដោយ​ប្រយោល​ដល់​ពលរដ្ឋ​ខ្មែរ ប្រមាណ​ជាង​៤​លាន​នាក់​។ លោក​ក៏​ទទួលស្គាល់ថា កម្ពុជា កាន់តែ​ពិបាក​ប្រកួត​ជាមួយ​ប្រទេសជិតខាង ជាពិសេស​ជាមួយ​វៀតណាម នេះដែរ .............

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ និង​លោក​រ៉ុង ឈុន តាមរយៈ​ការសាកសួរ ពី​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  បញ្ហាEBA

ព័ត៌មានផ្សេងទៀត