សាលាក្រុងផ្តល់ម៉ូតូដឹកសំរាមបែបទំនើប៤០គ្រឿងដល់ខណ្ឌចំនួន៦

08-02-2020 10:56 am 574

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចែកអំណោយម៉ូតូដឹកសំរាមបែបទំនើបចំនួន៤០​គ្រឿង ដែលអាចបែនចាក់សំរាមបាន ដល់ខណ្ឌចំនួន៦ ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។

លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ម៉ូតូដឹកសំរាមទំនើបដែលប្រគល់ជូនខណ្ឌទាំង៦រួមមាន៖ ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង, ខណ្ឌពោធិ៍សែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ​ខណ្ឌ៧មករា​ចំនួន​៣គ្រឿង, ខណ្ឌសែនសុខចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង៕ 

 

ព័ត៌មានផ្សេងទៀត