ការប្រកាស​ចូល​ស្រុក​​របស់លោក​សម រង្ស៊ី ​លើក​នេះ ​នឹង​ផុលផុស​​ដូច​ថ្ងៃទី​០៩ វិច្ឆិកា ឬទេ​?​

07-02-2020 4:17 pm 983

​ជាថ្មីទៀត​លោក សម រង្ស៊ី បាន​អះអាង​ពី​ការត្រៀម​រៀបចំ​មាតុភូមិនិវត្តន៍​ម្តងទៀត នៅ​ឆ្នាំ​២០២០​នេះ​។ ដ្បិតថា​មិន​បញ្ជាក់​ពេលវេលា​ជាក់លាក់ តែ លោក​សម រង្ស៊ី បាន​ប្រើពាក្យ​ថា​«​ឲ្យ​ទា​ល់តែបាន នៅ​ឆ្នាំ​២០២០​នេះ​»​ទៀតផង​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន អះអាង ថា​នេះ​គ្រាន់តែ​ជា​ល្បិចកល់​ថ្មី បន្ថែម​លើ​ភាពបរាជ័យ​យ៉ាង​ជូរចត់ កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ តែប៉ុណ្ណោះ​។ លោក​ថា ជីវិត​នយោបាយ លោក​សម រង្ស៊ី បានបញ្ចប់​ហើយ ...​។​

​ស្រដៀង​គ្នា​នេះដែរ លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែល​ធ្លាប់ជា​សហការី របស់លោក​សម រង្ស៊ី នៃ​ដំបូល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយគ្នានោះ និយាយថា លោក​គ្មាន​ជំនឿ​សោះឡើយ លើ​ការប្រកាស​របស់លោក​ស​ម រង្ស៊ី តាំងតែ​ពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ មក​។ ប៉ុន្តែ លោក​មិន​ហ៊ាន​ទស្សន៍ទាយ​បែបណា​ពី​ជីវិត​នយោបាយ​របស់លោក​សម រង្ស៊ី​ទេ​។ លោក​ថា លោក​សម រង្ស៊ី នៅតែ​ជា​តួអង្គ​ដ៏​មាន​សក្តានុពល ក្នុង​នយោបាយ​ដដែល ....​។​

​ជា​ការកត់សម្គាល់ ការប្រកាស់​ចូល​ស្រុក​របស់លោក​សម រង្ស៊ី កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ ហាក់​បង្កើត​ការចាប់អារម្មណ៍​ខ្លាំង តែ​ចុងក្រោយ អ្វីៗ​ក៏ត្រូវ​រលាយ​ខ្សុល ត្រឹម​ថ្ងៃទី​៩ វិច្ឆិកា នោះ​ទៅ​។ ចុះ លើក​នេះ ការប្រកាស​ចូល​ស្រុក​របស់លោក​សម រង្ស៊ី អាច​នឹង​រុញ​ស្ថានការណ៍​ឲ្យ​ផុលផុ​សដូច​ថ្ងៃទី​០៩ វិច្ឆិកា ទៀត​ឬ យ៉ាងណា​?

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​សុខ ឥសាន និង​លោក​អ៊ូ ច័ន្ទ​រ័ត្ន ជុំវិញ​បញ្ហា​នេះ តាមរយៈ​ការ​សា​សួរ​ពី​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកសមរង្ស៊ីចូលស្រុក

ព័ត៌មានផ្សេងទៀត