​លោក​សម រង្ស៊ី​​ប្រកាស​ចូល​ស្រុក​​នៅ​ឆ្នាំ​២០២០​ម្ដងទៀត​​

07-02-2020 12:12 pm 4477

​លោក សម រង្ស៊ី អះអាង​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រៀម​រៀបចំ​មាតុភូមិនិវត្តន៍​ម្តងទៀត​សម្រាប់​រូបលោក នៅ​ឆ្នាំ​២០២០​នេះ តែ​មិន​បញ្ជាក់​ពេលវេលា​ជាក់​ឡើយ​។ លោក សម រង្ស៊ី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​រៀបចំ​មាតុភូមិនិវត្តន៍​ម្តងទៀត​សម្រាប់​លោក សម រង្ស៊ី ក្នុង​ឆ្នាំ ២០២០ នេះ​»​។​

​សូមបញ្ជាក់ថា លោក សម រង្ស៊ី បាន​បរាជ័យ​ក្នុង​ការប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយសារតែ​មាន​ការរារាំង​រូបលោក​មិន​វិល​ចូល​ប្រទេស​កម្ពុជា​។ យើង​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ដែល​លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក រដ្ឋាភិបាល​កម្ពុជា បាន​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​នានា មិនឱ្យ​ដឹក​លោក សម រង្ស៊ី និង​បក្ស​របស់លោក​ឡើយ​។ ជាមួយគ្នានេះ​រដ្ឋាភិបាល​ក៏បាន​បញ្ជូន​កម្លាំង​ទៅ​ការពារ​តាម​ច្រកព្រំដែន​ថៃ ជាទី​ដែល​លោក សម រង្ស៊ី ប្រកាស​ចូលមក​ប្រទេស​កម្ពុជា​ផងដែរ​៕

 ពាក្យគន្លឹះ  លោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត