បញ្ហាចំណង់អាហារលើសត្វសុនក

07-02-2020 9:10 am 156

សុនកដែលមានសុខភាពល្អ តែងស៊ីច្រើន ស៊ីលឿន ចំណីអាហារពេលណាក៏ឆ្ងាញ់ដែរ ។ ការស៊ីខុសធម្មតា តែងកើតឡើងក្នុងករណីស្ថិតក្នុងដំណាក់កាលលូតលាស់ ដំណាក់កាលចុងក្រោយនៃការពពោះ ដំណាក់កាលបំបៅដោះកូន ពេលសត្វប្រើកម្លាំងច្រើន ។ល។ ជួនកាល ស៊ីច្រើនជាទម្លាប់របស់សត្វដែរ ។

ពេលដែលសុនកស៊ីច្រើនលើសពីតម្រូវការ នោះបណ្តាលឱ្យវាក្លាយជាធាត់ (Obesity) ។ ជួនកាលពេលសត្វមានសុខភាពល្អ ក៏ស៊ីតិចដែរ តែវាជាបាតុភូតបណ្តោះអាសន្នប៉ុណ្ណោះ ។ ការថយចុះនូវការស៊ីយ៉ាងច្រើន បណ្តាលមកពី ការងារហួសកម្លាំង ចំណីមិនឆ្ងាញ់ ខ្លាចរអាហួសហេតុ ការផ្លាស់ប្តូរចំណី ការផ្លាស់ប្តូរទីកន្លែង ។ល។

ចំពោះឆ្កែ ឆ្មា ពិសេសសត្វដែលចាស់ ការព្យាបាលត្រូវបង្អត់ចំណី ២-៣ថ្ងៃសិន ដើម្បីឱ្យវាឃ្លានពិតប្រាកដ ៕ 

ព័ត៌មានផ្សេងទៀត