ទំពាំងបាយជូរ​និង​ស្ករស ជួយ​ឲ្យ​ស្បែក​មុខ​ទន់រ​លោង​

06-02-2020 7:19 pm 172

​នារី​ដែល​ប្រាថ្នា​ចង់បាន​ស្បែក​មុខ​ទន់រ​លោង​តាមបែប​ធម្មជាតិ សាកល្បង​យក​ផ្លែ​ទំពាំងបាយជូរ ស្ករស​និង​យ៉ា​អួ​លាយ​បញ្ចូល​គ្នា ដើម្បី​បង្កើតជា​ក្រែ​មលាប​លើ​ផ្ទៃមុខ​។ អ្នក​គ្រាន់តែ​យក​គ្រឿងផ្សំ​ទាំងបី​មុខ​ក្នុង​បរិមាណ​ដូចជា សម្រាប់​ទំពាំងបាយជូរ ត្រូវយក​ទឹក​ទំពាំងបាយជូរ​ពណ៌​ខ្មៅ​ឬ​បៃតង ចំនួន​២​ស្លាបព្រា យ៉ា​អួ​១​ស្លាបព្រា​និង​ស្ករស​២​ស្លាបព្រា​។ ដំបូង​យក​ទឹក​ទំពាំងបាយជូ​រលាយ​ជាមួយយ៉ា​អួ ហើយ​បន្ថែម​ស្ករស​ចូល ហើយ​ក្រឡុក​ក្នុង​ម៉ាស៊ីន​បន្តិច​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​ភ្លាមៗ​នៅលើ​ផ្ទៃមុខ ដោយ​ប្រើ​ចុង​ម្រាមដៃ​ម៉ាស្សា​ថ្នមៗ រក្សាទុក​៥​ទៅ​១០​នាទី​ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អ្នក​អាច​ធ្វើបែបនេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។​

​គ្រឿងផ្សំ​ថែរក្សា​សម្រស់​តាមបែប​ធម្មជាតិ​នេះ ផ្តល់ឲ្យ​អ្នក​នូវ​ស្បែក​មុខ​ភ្លឺ​ថ្លា​និង​ទន់រ​លោង​។ ទឹក​ទំពាំងបាយជូរ សំបូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ការពារ​ស្បែក​របស់​អ្នក ពី​ការបំផ្លាញ​រ៉ាឌីកាល់​សេរី​។ ស្ករ​ធ្វើឲ្យ​ស្បែក​របស់អ្នក ទន់​និង​ជួយ​ជំរុញ​ស្បែក​ឲ្យមាន​សុខភាព​ល្អ​។ ទឹកដោះគោ​យ៉ា​អួ ជួយ​កាត់បន្ថយ​បញ្ហា​ស្នាម​អុជ​ខ្មៅ និង​កាត់បន្ថយ​ជាតិ​ពណ៌​ដែល​ធ្វើឲ្យ​ស្បែក​មុខជាំ​៕

 ពាក្យគន្លឹះ  សម្រស់ស្បែកមុខរលោង

ព័ត៌មានផ្សេងទៀត