ឈឺក្បាល​ប្រកាំង​ញ៉ាំ​ទឹក​ទំពាំងបាយជូ​រ​

06-02-2020 6:36 pm 142

​ប្រសិនបើ​អ្នក​ទទួលរង​ពី​ការ​ឈឺក្បាល​ប្រកាំ​ង ហើយ​កំពុង​ស្វែងរក​វិធី​ធម្មជាតិ ដើម្បី​បញ្ឈប់​ការឈឺចាប់​ដែល​មិនអាច​ទ្រាំ​បាន សាកល្បង​ក្រេបទឹក​ទំពាំងបាយជូ​រ​។ ដោយសារ​ការ​ឈឺក្បាល​បែប​ប្រកាំ​ង ភាគច្រើន​កើតចេញពី​អតុល្យភាព នៃ​សារ​ធាតុគីមី​ក្នុង​ខួរក្បាល ដូចជា serotonin ជាដើម គឺ​ទឹក​ទំពាំងបាយជូ​រ អាច​ចូលមក​សង្គ្រោះបាន​។ ត្បិត​វា​នឹងមិន​ដើរតួ​ជា​ថ្នាំ​បំបាត់​ការឈឺចាប់ ១០០​ភាគរយ​ប៉ុន្តែ​ជា​ថ្នាំ​បង្ការ​។ នៅ​ក្នុងនោះ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា ការ​ឈឺក្បាល​ប្រកាំង​អាច​នឹង​កើតឡើង អាច​យក​ទឹក​ទំពាំងបាយជូរ​មក​ផឹក ដើម្បី​ការពារ​។​

​ដោយសារតែ​ផ្លែ​ទំពាំងបាយជូ​រ សំបូរ​ទៅដោយ​វីតាមីន​C វីតាមីន​A​និង​វីតាមីន​B ២ ពួកវា​អាចជួយ​បញ្ឈប់​អ្នក​ពី​ការ​ឈឺក្បាល​ប្រកាំង​បាន​។ វីតាមីន​B ២ ដែល​គេ​ស្គាល់​ថា riboflavin ដែល​ទទួលខុសត្រូវ​ក្នុង​ការព្យាបាល​ការ​ឈឺក្បាល​បែប​ប្រកាំង ជួយ​ធ្វើឲ្យមាន​តុល្យភាព​នៃសារ​ធាតុគី​មីនៅ​ក្នុង​ខួរក្បាល​របស់​អ្នក និង​ដើរតួ​ជា​អ្នក​ប្រឆាំងនឹង​ជាតិ​ដែក ក្នុង​ការកាត់បន្ថយ​កម្រិត​ជាតិ​ដែក​នៅក្នុងឈាមរ​បស់​អ្នក ដែល​អាច​បណ្តាលឲ្យ​កើត​បញ្ហា​ប្រកាំង​៕

ព័ត៌មានផ្សេងទៀត