ក្រសួងពាណិជ្ជកម្ម​​កំពុង​ជំរុញ​ការអនុវត្ត​គំរោង​​”​​ទីផ្សារ​កសិករ​ខ្មាតតូច​”​ ​

06-02-2020 2:39 pm 259

​ក្រសួង​ពាណិជ្ជកម្ម បាន​សហការ​ជួយ​ដៃគូរ​ពាក់ព័ន្ធ​ទាំងអស់ កំពុង​ជំរុញ​ការអនុវត្ត​គំរោង​មួយ​ហៅថា ការជំរុញ​ទីផ្សារ​កសិករ​ខ្មាតតូច​។ គំរោង​នេះ មាន​គោលដៅ​សម្រាប់​បង្កើន​ជីវភាព​របស់​ប្រជាកសិករ​ក្រីក្រ និង​ប្រជាកសិករ ដែល​ងាយ​រងគ្រោះ ដល់​សមាគមន៍​អាជីវកម្ម ដល់​សហគមន៍​កសិកម្ម និង​សហគ្រាស​ធន់​តូច​និង​មធ្យម រហូតដល់​ទៅ​៧៥០០០​គ្រួសារ គ្របដណ្តប់​លើ​ខេត្ត​ចំនួន​១៨​។ 

​លោក​ស៊ា​ង ថៃ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បានឲ្យដឹង​ក្នុង​សន្និសីទសារព័ត៌​មាន ស្តីពី​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​នេះ​ថា ការអភិវឌ្ឍ​នេះ គឺ​ចង់​ផ្តោតទៅលើ​ខ្សែសង្វាក់​តម្លៃ​អភិវឌ្ឍ​ទីផ្សារ បង្កើន​ចំណូល​ដល់​កសិករ​ខ្នាតតូច អភិវឌ្ឍ​ស្ថាន​ប័ន និង​ធនធានមនុស្ស ផ្អែកលើ​មុខទំនិញ​ចំនួន​៥​ជាសំខាន់ៗ រួមមាន​៖​ស្រូវ​ក្រអូប អំ​ឡូង​មី មាន់​ស្រែ បន្លែ និង​សូត្រ​ខ្មែរ​។ 

​លោក​បាន​បញ្ជាក់ទៀតថា រហូត​មកដល់ពេលនេះ មាន​កសិករ​ចំនួន​១៨០០​គ្រួសា​រហើយ ដែល​បាន​ចូលរួម​អនុវត្ត​នៅលើ​គំរោង​នេះ​។ លោក​បន្តថា ក្រសួង​ពាណិជ្ជកម្ម ក៏បាន​ចូលរួម​អនុវត្ត​យ៉ាង​ពេញលេញ​នៅ​គោលនយោបាយ បង្កើន​ផលិតកម្ម​ស្រូវ និង​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា ការ​ក៏​សាង​គោ​នយោបាយ​តាម​វិស័យ​ថ្មីៗ ផ្សេងទៀត ដួច​ជា​គោល​យោ​បាយ​ដំឡូង​មី គោល​យោ​បាយ​ម្រិច​៕​

សំឡេង

ព័ត៌មានផ្សេងទៀត