លោក​ហ៊ុនសែន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ត្រឡប់​មកដល់​មាតុភូមិ​វិញ​ដោយ​សុវត្ថិភាព​

06-02-2020 9:47 am 125

​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​នៅវេលា​ម៉ោង​១:៥០​នាទី​ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ត្រឡប់​មកដល់​មាតុភូមិ​ប្រកបដោយ​សុវត្ថិភាព​វិញ​ហើយ ក្រោយពី​បាន​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​សេ​អ៊ូ​ល និង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង នៅ​ប្រទេស​ចិន​។​

​សូមបញ្ជាក់ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) ស្ដីពី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស ដែល​រៀបចំឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២០៕


ព័ត៌មានផ្សេងទៀត